www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 24, 2012

ឃាត់​ខ្លួន​បុរស់​ម្នាក់​នៅ​ស្រុក​កណ្តៀង


ខេត្តពោធិសាត់​ បុ ​រស​វ័យ ៥៣​ឆ្នាំ​​ម្នាក់ ត្រូវ​ជន​សង្ស័យ​កាប់​នឹង​​ពូ​​ថៅ​​ចំនួន ៩​ពូ​ថៅ​​ បណ្តាល​​ឲ្យ​​ស្លាប់នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​ វេលា​ម៉ោង ៩ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២  នៅ​ចំ​ណុច​ភូមិ​កំពង់ក្រសាំងលើ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្ត​ពោធិសាត់ ។
លោក​អនុសេនីយ៍ឯក លីវ សេងហ៊ឹម អធិការ​រង​នគរបាល​ ស្រុក​កណ្តៀង  បាន​ប្រាប់​ឲ្យ​​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ ហួត ឈួ ភេទ​​ប្រុស អាយុ​​៥៥ឆ្នាំ រស់​នៅ​ ភូមិ​ព្រែកត្របែក  ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្ត​ពោធិសាត់ បាន​ផឹក​ស៊ី​ស្រ​វឹង ហើយ​ទំ​នាស់​ពាក្យ​សំ​ដី រួច​កាប់​ទៅ​លើ​ជយរងគ្រោះឈ្មោះ កែត តុន ភេទ​ប្រុស អាយុ​​៥៣​ឆ្នាំ រស់​នៅ​ភូមិ​កំ​ពង់​ក្រសាំង​លើ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ត្រូវ​ចំ​ក្បាល​ផ្ទៃ​ខាង​មុខ​ចំនួន ៧​ពូថៅ និង​ចំ​ក្បាល​ផ្នែក​ខាង​មុខ​ចំនួន ២​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង ។
លោក​អនុសេនីយ៍ឯក​អធិការ​រង​​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រ​ជា​ពលរដ្ឋ និង​  បទ​បញ្ជា​របស់​លោក​វរសេនីយ៍ឯក​ ស៊ី​ គិរី ស្នង​ការ​ស្តីទី​កម្លាំង​សមត្ថកិច្ច​នគរ បាល​យើង​ចុះ​ដល់​កន្លែង​កើត​ហេតុ​ចាប់​ជន​សង្ស័យ​ឈ្មោះ ងួត ឈួ និង​វត្ថុ​តាង​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្តៀង ដើម្បី​កសាង​សំ​ណុំ​រឿង​បញ្ចូន​ទៅ​សា​លា​ដំ​បូង​ខេត្ត ​ដើម្បី​ចាត់ការ​តាម​ និ​តិ​វិ​ធី ។



ប្រភព៖​​  អគ្គស្នងការដ្ឋាននគបាលជាតិកម្ពុជា

0 មតិ:

Post a Comment