www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 24, 2012

អគ្គិភ័យនៅអគារធនាគារវឌ្ឍនៈ តែអន្តរាគមន៍​ ទាន់ពេល

រាជធានីភ្នំពេញ៖​​ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ៩ និង៣៥នាទី មានអគ្គីភ័យមួយបានឆាបឆេះ នៅអគារធនាគារវឌ្ឍនៈ ស្ថិតនៅជិតផ្សារ អូរឡាំពិក តាមបណ្តោយផ្លូវលេខ ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អាគារដែលមានអគ្គិភ័យឆាបឆេះនោះ នៅជាន់ទី១០ ពាក់ព័ន្ធនឹងការ ឆាប ឆេះគឺមកពីឆ្លងចរន្តអគ្គិសនី ពីជាន់ទី៩ ដែលកំពុងតម្លើងម៉ាស៊ីនត្រជាក់ ឯការ ខូចខាតមានតែឆេះកុំប្រេះស័រ របស់តម្លើងម៉ាស៊ីនត្រជាក់មួយប៉ុណ្ណោះ ។
ក្រោយទទួលបានព័ត៌មានភ្លាម ការិយាល័យបង្កាពន្លត់អគ្គីភ័យនៃ ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ ជាមួយអាជ្ញាធរមូលដ្ឋាន បានចេញធ្វើអន្តរាគមពន្លត់ទាន់ពេល ដែលពុំ បណ្តាលឲ្យរាលដាល ហើយបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន ០៤ គឿង និងពុំបានប្រើប្រាស់ អស់ទឹកពន្លត់ទេ គឺគ្រាន់តែបាញ់បំពង់ពន្លត់អគ្គីភ័យ ឲ្យរលត់ ទៅវិញទាំងស្រុង នៅវេលាម៉ោង ៩និង៥៥នាទី៕



ប្រភព៖  សាលារាជធានីភ្នំពេញ

0 មតិ:

Post a Comment