www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 4, 2012

ភាពរង្គោះរង្គើចោរលួចឆក់ក្នុងរាជធានីភ្នំពេញមានកំណើនគួកត់សម្គាល់ក្នុងឆ្នាំថ្មីនេះ

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅហាងការ៉ាអូខេយីហោ សំនៀងរាត្រី ស្ថិតក្នុងភូមិត្រពាំង សង្កាត់កាកាប ខណ្ឌពោធិ៍សាត់ជ័យ បន្ទាប់ពីភ្ញៀវដែលចូលទៅផឹកស៊ី និងច្រៀងសប្បាយរីករាយនោះ ពេលចេញមកវិញបែរជាបាត់ម៉ូតូពីរគ្រឿង ធ្វើឲ្យស្វាងស្រាទាំងយប់។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការភ្ញាក់ផ្អើលបាត់ម៉ូតូ នៅក្នុងហាងការ៉ាអូខេសំនៀងរីករាយនេះ បានកើតឡើងកាលពីម៉ោង ០០ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១២។

ប្រភពពីអ្នកបម្រើការនៅក្នុងហាងខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុម ចោរមួយក្រុមបានមក បន្លំចូលផឹកស៊ី និងច្រៀងការ៉ាអូខេ នៅក្នុងហាងខាងលើនេះ លុះផឹកស៊ីបានបន្តិច មិនទាន់ទាំងឲ្យលុយផង ក្រុមចោរបាននាំគ្នាធ្វើជានិយាយទូរស័ព្ទ ហើយដើរចេញមកក្រៅ និងធ្វើសកម្មភាពលួចកាច់សោកម៉ូតូ សង់សេ១២៥ ស៊េរីឆ្នាំ២០០៧មួយគ្រឿង និងស៊េរីឆ្នាំ២០០៨មួយគ្រឿង រំដោះយកចេញម្តងមួយៗ ដោយមិនឲ្យនរណាដឹងឡើយ សូម្បីតែសន្តិសុខ ដែលយាមកង់ម៉ូតូនៅទីនោះ។

ប្រភពពីអ្នកបម្រើការនៅក្នុងហាងខាងលើនេះ បានបន្តទៀតថា លុះពេលភ្ញៀវដែលជាម្ចាស់ម៉ូតូ ចេញពីផឹកស៊ីបានយកសំបុត្រទៅរកម៉ូតូ តែមិនឃើញទើបបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ ជាម្ចាស់ម៉ូតូនៅឡើយទេ៕

0 មតិ:

Post a Comment