www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, February 26, 2012

នាំគ្នាភ្ញាក់ផ្អើល ប៉ាណូបង្ហាញ​​រូប​ភាព​អាក្រាត​មួយ​ផ្ទាំង នៅក្រុងប៉ោយប៉ែត

កាលពីពេលថ្មីៗនេះ ប៉ាណូ បង្ហាញ​​រូប​ភាព​អាក្រាត​មួយ​ផ្ទាំង កំពុង​​ត្រូវ​បាន​អ្នក​ស្រុក​​ ​សម្តែង
​​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​ថា ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វប្ប​ធម៌ និង​ប្រពៃណី​​ជាតិ​ខ្មែរ។ ប៉ាណូមួយផ្ទាំងនេះ
គឺត្រូវ​បាន​​គេ​តាំង​​នៅ​មុខ​ភោជនីយ​ដ្ឋាន​មួយ​យីហោ The A.set Pub & Restaurant ក្បែរ​មាត់
​អូរ​ព្រំដែន​​ក្នុង​ទឹក​ដី​កាស៊ីណូ​ហ្គោល​ដឹន​ក្រោន ស្ថិត​​ក្នុង​ភូមិ​ក្បាល​ស្ពាន​​១ សង្កាត់​​ប៉ោយប៉ែត
​ក្រុង​ប៉ោយ​ប៉ែត។ អ្នក​ស្រុក​​​ដែល​ធ្វើ​ដំណើរ​​កាត់​មុខ​ភោជនីយ​ដ្ឋាន​នោះ​ ខណៈ​​ក្រឡេក​​ឃើញ
​ប៉ាណូ​​មួយ​ផ្ទាំង​​នេះ នាំ​គ្នា​ភ្ញាក់​ផ្អើល​​ដោយ​និយាយថា «ម៉េច​ក៏​ដល់​ថ្នាក់​​នឹង​​ក្នុង​ទឹក​ដី​ខ្មែរ​​សោះ
» ។

ប៉ាណូ​ដែល​គេ​តាំង​មុខ​ភោជនីយ​ដ្ឋាន​នេះ​រូប​ភាព​មួយ​កំណាត់​​លើ គឺ​អាក្រាត​ ហើយ​លើ​
ប៉ាណូ​នោះ​មាន​តែ​ភាសា​​អង់​គ្លេស និង​ភាសា​ថៃ​ពុំ​មាន​ភាសា​ខ្មែរ​ទេ។ តាមប្រភពព័ត៌មាន
របស់កោះ​សន្តិ​ភាព បានឲ្យដឹងថា ​លោក​​ង៉ោ ម៉េង​ជ្រួន អភិ​បាល​ក្រុងប៉ោយ​ប៉ែត ​​និយាយថា
ការ​ងារ​នេះ​អាជ្ញា​ធរ​​បាន​ចេញ​លិខិត​អប់រំ​​២​ទៅ​៣​ដង​​ ហើយ​លោក​ថា​បញ្ហា​​​​នេះ​​លោក​នឹង
​ពិភាក្សា​​ជា​មួយ​ខាង​ក្រសួង​ទេស​ចរណ៍​​បន្ត​​ទៀត។
 

ប្រភពពី៖ Camnews

0 មតិ:

Post a Comment