www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 16, 2012

កំពូលអ្នកសរសេរកម្មវិធី ល្បីៗ ទាំង ៣០ រូប



ខាងក្រោមនេះ គឺជាកំពូលអ្នកសរសេរកម្មវិធីល្បឺៗ និង ព័ត៌មានខ្លះអំពីពួកគាត់៖


១. Tim Berners-Lee

គាត់គឺជា អ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៃ ចក្រភពអង់គ្លេស និង ជាអ្នកបង្កើត ភាសា HTML (hyper text markup language) និង World Wide Web។












២. Matt Mullenweg


Matt គឺជាស្ថាបនិក និង អ្នកកសាង WordPress blogging ដែលជាគេហទំព័រ ផ្តល់សេវាកម្មប្លុក ល្បីល្បាញជាងគេ និង មានការពេញនិយមជាច្រើនពីសំណាក់អ្នកប្រើប្រាស់។












៣. Larry Page
Larry Page គឺជាក្រុមស្ថាបនិក របស់ក្រុមហ៊ុន Google ជាមួយនឹង Sergey Brin។ គាត់គឺជាអ្នកមានបំផុតលំដាប់លេខ ៦ នៅក្នុងសហរដ្ឋអាមេរិច និង ជាមហាសេដ្ឋីលំដាប់លេខ ២៧ នៃពិភពលោក ដោយយោងតាម Forbes។












៤. Sergey Brin


Sergey គឺជាក្រុមស្ថាបនិក របស់ក្រុមហ៊ុន Google ជាមួយនឹង Larry Page។ គាត់ជាអ្នកមាន បំផុតលំដាប់ទី ២៨ នៃពិភពលោក ដោយយោងតាម Forbes នៅឆ្នាំ 2009។












៥. Linus Torvalds


Linus គឺជាអ្នកបង្កើត Linux Operation System ដែលជាប្រព័ន្ធប្រតិបត្តិការដែលអាចឲ្យយើងប្រើ ដោយឥតគិតថ្លៃ។ សព្វថ្ងៃនេះ យើងឃើញថា Linux មានការប្រើប្រាស់ជាច្រើន និង មាន Web Server ជាច្រើនផងដែរដែលដំណើរការលើវា។










៦. Dennis Ritchie
គាត់គឺជាអ្នកបង្កើត ភាសា C និង ជាអ្នកកសាងនូវប្រព័ន្ធប្រតិបត្តិការ UNIX។ គាត់កើតនៅក្នុង ឆ្នាំ 1941 និង បានទទួលបាន Turing Award នៅក្នុងឆ្នាំ 1983 និង បាន National Medal of Technology នៅក្នុងឆ្នាំ 1998។












៧. Brian Bernighan


Bernighan គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៃប្រទេសកាណាដា ហើយគាត់ បានចូលរួមកសាងប្រព័ន្ធប្រតិបត្តិការ UNIX ជាមួយនឹង Ritchie និង Thompson។












៨. Ken Thompson


Ken គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៃសហរដ្ឋអាមេរិច និង បានជួយក្នុងការបង្កើតភាសា B ដែល សព្វថ្ងៃត្រូវជំនួសដោយភាសា C។ គាត់ជាអ្នកកសាងប្រព័ន្ធប្រតិបត្តិការ UNIX ជាមួយនឹង Kerighan និង Ritchie។












៩. Rasmus Lerdorf


Rasmus Lerdorf គឺអ្នកសរសេរកម្មវិធីជនជាតិដាណាម៉ាក និង ជាអ្នកបង្កើតភាសា PHP ដែល សព្វថ្ងៃនេះយើងឃើញថា គេហទំព័រច្រើនជាង ៣៤% បានប្រើប្រាស់ភាសារបស់គាត់។












១០. Jason Fried


Jason Fried គឺស្ថាបនិកនៃ 37 Signals។ 37 Signals មានកម្មវិធីវែបដ៏អស្ចារ្យមួយចំនួន ដែលមានអ្នកប្រើប្រាស់ជា ១ពាន់អ្នកជារៀងរាល់ថ្ងៃ។ ប្លុករបស់ 37 signals ក៏មានការពេញ និយមផងដែរ។












១១. James Gosling


Jame Gosling គឺជាអ្នកបង្កើតកម្មវិធីដ៏ល្បីល្បាញមួយរូប និង ជាអ្នកបង្កើតភាសា Java ដែលកំពុងតែមានការពេញនិយមពី សំណាក់អ្នកបង្កើតកម្មវិធីសព្វថ្ងៃ ។












១២. Brendan Eich


Brendan Eich គឺជាអ្នកសរសេរកម្មវិធីកុំព្យួទ័រ ហើយក៏ជាអ្នកបង្កើត JavaScript ដែលជា script មួយ កំពុងតែមានការពេញនិយម ក្នុងការប្រើជាមួយនឹងគេហទំព័រជុំវិញពិភព លោក។














១៣. Carl Sassenrath


Carl Sassenrath គឺជាស្ថាបត្យកម្មនៃ ប្រព័ន្ធប្រតិបត្តិការ និង ភាសាកុំព្យូទ័រ។ គាត់គឺជាអ្នកនាំមកនូវ multitasking សម្រាប់កុំព្យូទ័រផ្ទាល់ខ្លួន (PC) នៅក្នុងឆ្នាំ ១៩៨៥។












១៤. Bjarne Stroustrup


Bjame Stroustrup គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និង ជាអ្នកបង្កើតភាសាកម្មវិធី C++។ សព្វថ្ងៃនេះ គឺជាសាស្ត្រាចារ្យ និង អ្នកគ្រប់គ្រង នៃមហាវិទ្យាល័យ College of Engineering Chair នៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ Texas A&M។










១៥. Bram Cohen


Bram Cohen គឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រជនជាតិអាមេរិច។ គាត់គឺជាអ្នកនិពន្ធនៃ peer-to-peer (P2P) BitTorrent protocol។ គាត់គឺជាអ្នកបង្កើតកម្មវិធី ចែករំលែកមុនដំបូងគេ ដែលប្រើ protocol ដូចជា BitTorrent។












១៦. Alan Cooper


ពេលខ្លះ Cooper ត្រូវបានគេហៅថា បិតា Visual Basic ( the father of Visual Basic)។ គាត់គឺជាអ្នកដឹកនាំពីក្រោយក្នុងការបង្កើត VB 1.0 និង ជាអ្នកត្រួសត្រាយឲ្យប្រើ IDE ដើម្បីបង្កើត GUI តាមរយៈការខ្ចប់ ដែលហៅថា system routines នៅក្នុង API។










១៧. Larry Wall


Larry Wall គឺជាអ្នកសរសេរកូដ និង អ្នកនិពន្ធ ដែលគេបានស្គាល់គាត់នៅពេលដែលគាត់បាន បង្កើតភាសាកម្មវិធី Perl នៅក្នុងឆ្នាំ ១៩៨៧។












១៨. Edsger Wybe Dijkstra


Edsger Wybe Dijkstra គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិ Dutch។ គាត់បានទទួល Turing Award សម្រាប់ការបង្កើតនូវមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍភាសាកម្មវិធី។












១៩. John Resig


John គឺជាអ្នកបង្កើត javaScript library jQuery ល្បីល្បាញបំផុត។ គាត់ក៏ជាអ្នកសរសេរកម្មវិធីជា មួយនឹង javaScript, blogger និង ជាអ្នកនិពន្ធផងដែរ។














២០. Guido van Rossum
Guido គឺជាអ្នកនិពន្ធ the python programming language។ គាត់បានត្រលប់មកចូលរួមជាមួយ នឹងGoogle នៅក្នុងឆ្នាំ ២០០៥។ គាត់ស្រឡាញ់ និង ពេញចិត្តចំណាយពេលវេលារបស់គាត់ ជាមួយនឹង python។












២១. Douglas Crockford


Douglas Crockford គឺជាស្ថាបត្យកម្មផ្នែក JavaScript នៅក្រុមហ៊ុន Yahoo! ដែលជាគេហទំព័រ មានការពេញនិយមបំផុតនៅលើពិភពលោក។ គាត់ត្រូវបានគេស្គាល់ច្រើននៅពេល ដែលគាត់បានធ្វើការបទបង្ហាញពី Introducing JavaScript Object Notation (JSON)។










២២. Miguel de Icaza


Miguel គឺជាអ្នកសរសេរកម្មវិធីឥតគិតថ្លៃជនជាតិម៉ិចស៊ីកូ។ គាត់ត្រូវបានគេស្គាល់នៅពេលដែល គាត់ចាប់ផ្តើម GNOME និង Mono projects។ គាត់បានចាប់ផ្តើមសរសេរកម្មវិធីឥតគិតថ្លៃ នៅក្នុង ឆ្នាំ ១៩៩២។












២៣. Jeff Atwood


Jeff បានបង្កើតប្លុកមួយនៅក្នុង CodingHorror។ ប្លុកនេះមានការពេញនិយមជាខ្លាំង ដែលមាន ច្រើនជាង 130,000 RSS Subscribers។












២៤. Kathy Sierra


Kathy ជាអ្នកបង្រៀនអំពីការបង្កើត កម្មវិធី និង ហ្គេម។ ជាបានចូលរួមបង្កើត the Head first series of books to do with computing។












២៥. Scott Hanselman


Scott គឺជាអ្នកគ្រប់គ្រងកម្មវិធីសំខាន់បំផុតនៅ Developer Division របស់ក្រុមហ៊ុន Microsoft។ គាត់ជានិច្ចកាល បង្ហាញអំពីការការកសាងកម្មវិធី នៅក្នុងព្រឹត្តិការណ៍របស់ Microsoft ជាច្រើន។












២៦. Steven Frank


Steven Frank គឺជាក្រុមស្ថាបនិកនៃក្រុមហ៊ុន Panic ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសម្រាប់ Mac ដ៏មានការពេញនិយម។












២៧. Ben Goodger


Ben Goodger គឺជាអតីតអ្នកបំរើការងារនៅ Netscape Communications Corporation និង the Mozilla Foundation និង ជាអតីតអ្នកដឹកនាំបង្កើតកម្មវិធីរុកអ៊ិនធ័រណិត Firefox។ សព្វថ្ងៃគាត់បំរើការងារនៅក្រុមហ៊ុន Google ដែលមានតួនាទីជាអ្នកដឹកនាំបង្កើត Google Chrome។










២៨. Dion Almaer


Dion ក្រុមស្ថាបនិកនៃ គេហទំព័រ ajaxian.com។ Ajaxian គឺជាគេហទំព័រដែលបង្រៀនអំពី JavaScript និង Ajax។ មានអ្នកសរសេរអត្ថបទជាច្រើននៅក្នុងគេហទំព័រ Ajaxian.com។ មានរាប់រយអត្ថបទ និង ប្រភពឯកសារជាច្រើនសម្រាប់អ្នកបង្កើតគេហទំព័រ។










២៩. Craig Newmark


Craig កើតនៅក្នុងឆ្នាំ 1952 និង ជាស្ថាបនិកនៃគេហទំព័រ Craigslist.com ដែលកំពុងតែមានប្រជាប្រិយភាព។ Craig បានបង្កើត Craigslist តាំងពីមិនទាន់មានអ្នកទស្សនា ហើយសព្វថ្ងៃនេះ គេហទំព័ររបស់គាត់ត្រូវបានគេប្រើទូទាំងពិភពលោក។










៣០. Jonh D. Carmack


John D. Carmack គឺជាអ្នកសរសេរហ្គេមជនជាតិអាមេរិច និង ជាក្រុមស្ថាបនិកនៃ id Software។ Carmack គឺជាអ្នកសរសេរកម្មវិធីនាំមុខគេនៃ id computer games ។






















ប្រភព៖​ .itkonkhmer.com

0 មតិ:

Post a Comment