www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 16, 2012

ធនាគារ Saigon-Hanoi Bank (SHB)​ ឧបត្ថម្ភ​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក​ ដល់ក្រុមព្រះខ័នរាជ

ភំពេញ ៖ អ្នក​ចាត់​ការ​ទូទៅ​ក្លិប​លោក ឱក សំណាង បង្ហើប​ប្រាប់​ថា​ ​​ព្រះខ័នរាជ ​បាន​ស្នើ​​​សុំ​ការ​ឧបត្ថម្ភ​ជា​ផ្លូវ​ការ​ពី​ធនាគារ​​ដែល​មាន​មូលដ្ឋាន​​នៅ​​ប្រទេស វៀតណាម​មួយ​​នេះ សម្រាប់​រយៈពេល​៣​ឆ្នាំ​។ យ៉ាង​ណា​ក្ដី ​នៅ​មិន​ទាន់​ប្រាកដ​ថា​ការ​ស្នើ​សុំ​នេះ​ ​នឹង​ជោគជ័យ​​កម្រិត​ណា​នោះ​ទេ តែ ​លោក​អះអាង​​​ច្បាស់​ណាស់​​ថា​ ធានាគារ​មួយ​នេះ នឹង​ផ្ដល់​ប្រាក់​​ ១០​​​​ម៉ឺន​ដុល្លារ​​​អាមេរិក​ ​​ជា​បណ្ដោះ​អាសន្ន​សម្រាប់​ក្លិប​​រ៉ាប់រង​ក្នុង​​ការ​​ចំណាយ​ផ្សេង​ៗ​នៅ​ឆ្នាំ​នេះ​​ ខណៈ​ការ​​ស្នើ​​​៣​ឆ្នាំ​នោះ ត្រូវ​ធនាគារ​​សុំ​ពេល​ពិចារណា​សិន​។
ការ​ចុះ​កិច្ច​សន្យា​​ទទួល​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក​​នេះ នឹង​​ធ្វើ​ឡើង​ក្រោយ​ត្រលប់​ពី​យុទ្ធនាការ​ FA Cup នៅ​ម៉ាឡេស៊ី។ អ្នក​​ចាត់​ការ​​ទូទៅ​រូប​នេះ​គូស​បញ្ជាក់ថា “ការ​ស្នើ​​របស់​​​យើង​ គឺ​សង្ឃឹម​​ជោគជ័យ តែ​មិន​ទាន់​ប្រាកដ​ថា​គេ​នឹង​ជួយ​​ទាំង​៣​ឆ្នាំ​ ២​ឆ្នាំ ឬ ​ក៏​តែ​១​​ឆ្នាំ​នេះ​នោះ​ទេ គឺ​ត្រូវ​រង់​ចាំ​ការ​សម្រេច​របស់​គេ​សិន​​​”។ព្រះ​ខ័នរាជ នឹង​​ចាកចេញ​ពី​ កម្ពុជា​ឆ្ពោះ​ទៅ​​ម៉ាឡេស៊ី នៅ​ម៉ោង​១១:១០​​​នាទី​ព្រឹក​​នេះ​ ដើម្បី​​​ចូល​រួម​ក្នុង​កម្មវិធី​ FA Cup ដែល​មាន​​ក្រុម​ចូល​រួម​សរុប​៣២​ក្រុម។ នៅ​ថ្ងៃ​​សៅរ៍​ទី ​១៨ ​​កុម្ភៈ​២០១២​​ចុង​សប្ដាហ៍​នេះ ក្រុម​យក្ស​​នៅ​កម្ពុជា​ នឹង​​តតាំង​ជាមួយ​ក្រុម  Penang AUCMS ដើម្បី​យក​កៅ​អី​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ​៕

0 មតិ:

Post a Comment