www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 25, 2012

ការផាកពិន័យមិនរើសមុខ

បាត់ដំបង៖ កាលពីពេលថ្មីៗនេះ ប៉ូលីសមួយក្រុមនៃខេត្តបាត់ដំបងបានដាក់ Control ដើម្បីផាកពិន័យអ្នកបើកបរទោចក្រយាន្តយន្តដែលមិនពាក់មួកសុវត្ថិភាព និង ដាក់កញ្ចក់មើលក្រោយ ដែលមានទីតាំងនៅមុខផ្សារបុរីថ្មីទល់មុខនឹងធនាគារ Aceleda។ នេះជាទង្វើមួយដែលធ្វើអោយប្រជាពលរដ្ឋនៃខេត្តបាត់ដំបងស្ញើចសរសើរដល់ក្រុមប៉ូលីសដែល
បានខិតខំប្រឹងប្រែងធ្វើការងាររបស់ខ្លួនក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ក៏ប៉ុន្តែរឿងមួយដែលធ្វើអោយប្រជាពលរដ្ឋអាក់អន់ចិត្ត ថែមទាំងមានអារម្មណ៏ហួសចិត្តទៅវិញនោះ គឺដោយសារតែការអនុវត្តច្បាប់នៃ ការផាកពិន័យរបស់ក្រុមប៉ូលីសទាំងអស់នោះ ខុសពីមាត្រានៃច្បាប់ដែល បានចែងទុករួចមក គឺ ក្រុមប៉ូលីសនោះបានផាកពិ​ន័យទឺកប្រាក់ចំនួន ប្រាំពាន់រៀល ៥០០០៛ ទៅលើអ្នកបើកបរម៉ូតូមួយរូបដែលគាត់បានបើកបរតែដៃម្ខាង (បើកម៉ូតូដោយប្រើតែដៃមួយ) !!​ សូមសួរថា តើច្បាប់ចរាចរណ៏នូវមាត្រាទីប៉ុន្មានដែលបានចែងថា មិនអោយអ្នកបើកបរទោចក្រយានយន្តដោយប្រើតែដៃម្ខាងនោះ???

0 មតិ:

Post a Comment