www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 25, 2012

អូបាម៉ា​ ត្រូវ​បាន​រិះគន់​អំពី​តម្លៃ​ប្រេង​ខ្ពស់

ពេល​តម្លៃ​ប្រេង​ នៅ​អាមេរិក​ឡើង​ថ្លៃ​ខ្លាំង​បំផុត​ ក្នុង​ខែ​កុម្ភៈ​នេះ លោក​ប្រធានាធិបតី ស.រ.អ. បារ៉ាក់​អូបាម៉ា នឹង​ថ្លែង​សុន្ទរកថា​អំពី​ថាមពល​ នៅ​ក្រុង​មៃអាមី ​និង​ផ្លរីដា។​លោក​ប្រធានាធិបតី អូបាម៉ា ត្រូវ​បាន​រិះគន់​ដោយ​បេក្ខជន​ប្រធានាធិបតី​ មក​ពី​គណ​បក្ស​សាធារណរដ្ឋ​ថា បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ការ​សាង​សង់​ បំពង់​ប្រេង​ដ៏​វែង​នៅ ស.រ.អ. ភាគ​ខាងលិច។ មន្ត្រី​រដ្ឋបាល​លោក អូបាម៉ា បាន​ឆ្លើយ​តប​វិញ​ថា លោក​ប្រធានាធិបតី​បាន​ប្រឹងប្រែង​បង្កើន​ផលិតកម្ម​ប្រេង​ក្នុង​ស្រុក ហើយ​ថា តម្លៃ​ប្រេង​ឡើង​ខ្លាំង​គឺ​ដោយ​សារ​ស្ថាន​ភាព​តាន​តឹង​ នៅ​មជ្ឈឹមបូព៌ា មិនមែន​ជា​កំហុស​នៅ ស..រ.អ. ទេ។
លោក​ប្រធានាធិបតី​ នឹង​ទៅ​ទស្សនា​មណ្ឌល​វាយ​តម្លៃ​ឧស្សាហកម្ម​ នៅ​សាកល​វិទ្យា​ល័យ ​មៃអាមី​ ដែល​មាន​សិស្ស​រៀន​ខាង​ជំនាញ​ថាមពល​ កកើត​ឡើងវិញ។ លោក​ប្រធានាធិបតី​ ក៏​នឹង​ចូលរួម​ការ​ប្រមូល​មូលនិធិ​នៅរដ្ឋ មៃអាមី និង​អូឡេនដូ​ មុន​ពេល​លោក​វិល​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ នៅ​ថ្ងៃ​សុក្រ​នេះ​ផង​ដែរ។

ប្រភព៖ VOA

0 មតិ:

Post a Comment