www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

សុន​ស្រី​ពេជ្រ​ប្រឈមនឹងជម្ងឺត្រចៀក

ភ្នំពេញ ​៖ ​តារាចម្រៀង​ដែល​ល្បី​ឈ្មោះ​តាមរយៈ​បទ​ចម្រៀងក្រសួង​ទេសចរ​ កញ្ញា ​សុន​ស្រី​ពេជ្រ ​ពេល​នេះ​កំពុង​មាន​បញ្ហា​ផ្នែក​សុខភាព។​
បើ​យោង​តាម​ការ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​បងស្រី​របស់​ តារាចម្រៀង សុន ស្រី​ពេជ្រ បាន​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា ប្អូនស្រី​របស់​គាត់( កញ្ញា សុន ស្រី​ពេជ្រ ) មាន​ជំងឺ​ឈឺ​ត្រចៀក​កើត​​អំបៅអំបែក​ អស់​រយៈពេល​ប្រមាណ៦ខែ​កន្លងមកហើយ។



ប្រភពព័ត៌មាន​ដដែល​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​ប្អូនស្រី​របស់​គាត់​នេះ​បើសិន​មិនបាន​ពិនិត្យ​និង​ព្យាបាល​ទាន់​ ពេលវេលា​នោះ​ទេ អាច​មាន​ស្ថានភាព​គ្រោះថ្នាក់។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល​ហើយ​ពោល​គឺ​មិន​ ចាំបាច់​បញ្ជូន​ទៅ​ព្យាបាល​និង វះកាត់​នៅ​ឯ​បរទេស​ទើបបាន។ បងស្រី​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​និង​ រស្មីហង្សមាស​រូបនេះមិនបាន​ធ្វើការបកស្រាយឲ្យដឹងពីផលប៉ះពាល់​នៃអាជីពសិល្បៈ​ របស់ប្អូន​ស្រីខ្លួន​នៅ​អំឡុង​ពេល​មាន​ជំងឺ​នោះ​ទេ។​
គួរ​បញ្ជាក់​ដែរ​ថា ​កញ្ញា សុន ស្រី​ពេជ្រ គឺជា​កូនស្រី​បង្កើត​របស់​តារា​សិល្បៈ​កំប្លែង​លោក ម៉ា​រី សុន ហៅ​នាយ​សង់​ស៊ី​ស។ នាង​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​ជា​តារាចម្រៀង​កាលពី​ឆ្នាំ២០០៦ ហើយ​លុះដល់​ចុងឆ្នាំ២០០៩នាង​ក៏​ចាប់ផ្ដើម​ល្បីឈ្មោះ​តាមរយៈ​បទ​ចម្រៀង​ ជាច្រើន​មា​ដូចជា​បទ« អនុស្សាវរីយ៍​រមណីយដ្ឋាន​តា​តៃ» និង​បទ« អង្គរ​ស្នេហ៍» ជាដើម​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រសួង​ទេសចរ​ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរ​របស់​ប្រទេស​កម្ពុជា៕

0 មតិ:

Post a Comment