www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 28, 2012

អាមេរិកចាប់ដៃ​និង​កូរ៉េខាងត្បូងបង្អួតសាច់ដុំកូរ៉េ​ខាងជើង



កូរ៉េ​ខាងត្បូង​ និង​ស.រ.អា​បាន​ចាប់​ផ្ដើម ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​​ទោះ​បី​​ជា​មាន​​ការ​គម្រាម​ពី​កូរ៉េខាងជើង​កាល​ពី​​សប្ដាហ៍​​មុន​​ថា​​នឹង​​បើក​​សង្រ្គាម​ពិសិដ្ធ ​បើ​ប្រសិន​​ជា​ដែនដី​​របស់​​ខ្លួន​​បាន​​ត្រូវ​បំពាន។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាងត្បូង​​ លោក ​គីម​ មិន​ ស៊ូក ​​បាន​ហៅ​សមយុទ្ធ​នោះ​ថា ជា​សមយុទ្ធ​ប្រក្រតី ដោយ​លោក​និយាយ​ពន្យល់​ទៀត​ថា​ជា​សមយុទ្ធ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ៗ។

លោក​ថ្លែង​ថា កូរ៉េខាងជើង បាន​គម្រាម​យើង​រាល់​ៗ​ឆ្នាំ នៅ​មុន​ពេល​ធ្វើ​សមយុទ្ធ ដែល​ដាក់​ឈ្មោះ​ថា សមយុទ្ធ​ដោះស្រាយ​ជា​គន្លឹះ (Key Resolve Exercise)។ តែ​យើង​ធ្វើ​សមយុទ្ធ​ដូច​បាន​ត្រូវ​គ្រោង​ទុក​ជា​មុន ដោយ​មិន​ខ្វាយខ្វល់​ទៅ​នឹង​ការ​គម្រាម​ទេ។

បណ្ដាញ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាងជើង​​និយាយ​ថា​មេ​បញ្ជាការ​កំពូល​ គីម ចុង អ៊ុន​បាន​​ចេញ​​បញ្ជា​​ឲ្យ​​មាន​​ការ​ប្រុង​ប្រៀប​​រៀបចំ​​សម្រាប់​​សង្រ្គាម៕

0 មតិ:

Post a Comment