www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 28, 2012

អតិផរណា​ក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​ជាបន្តបន្ទាប់



អតិផរណា​​​ក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​ជាប់ៗ​គ្នា​ក្នុង​ខែ​ទី៦​នៅ​ខែ​កុម្ភះ​នេះ មកដល់​កម្រិត​ដ៏​ទាប​បំផុត​ក្នុង​រយៈពេល​ស្ទើរតែ​១​ឆ្នាំ។ តួលេខ​នេះ​បាន​ទទួល​ពី​សេចក្ដី​រាយការណ៍​ផ្លូវការ​របស់​រដ្ឋា​​ភិបាល។ ការណ៍​នេះ​កើត​ឡើង​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​ផ្ដោត​លើ​ភាពនឹងនរ​ខាង​សេដ្ឋកិច្ច។

ស្ថិតិ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា តម្លៃ​អតិថិជន​កើន​១៦,៤៤​ភាគរយ ​នៅ​ក្នុង​ខែ​កុម្ភះ ដែល​ជា​អត្រា​ខ្ពស់​បំផុត តែ​ជា​តួលេខ​ទាប​បំផុត​ក្នុង​រយៈពេល​១១​ខែ ចុះ​ពី ១៧,២៧ ភាគរយ កាល​ពី​ខែ​មករា។

មន្ដ្រី​ថ្នាក់​ខ្ពស់​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ នៅ​ក្នុង​ទី​ក្រុង​ហាណូយ​និយាយ​ថា ​នៅ​មាន​កិច្ចការ​ច្រើន​​ទៀត​ដែល​ត្រូវ​ធ្វើ ​ដើម្បី​កាត់​បន្ថយ​អតិផរណា៕

0 មតិ:

Post a Comment