www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, February 19, 2012

អាថ៌កំបាំង​ដែលមានឈ្មោះថា ២០១២!

តាមទ្រីស្តីបទមួយ​ចំនួន​ និងខ្សែភាពយន្ត​ជាច្រើន នោះពិភពលោក​នឹងត្រូវ​បញ្ចប់​​នៅ​ឆ្នាំ​២០១២។ វា​ត្រូវ​​បាន​ចាត់​ទុក​ជា​ថ្ងៃ​អវ​សាន្ត​ចុង​ក្រោយ។

ទ្រឹស្តីបទពីថ្ងៃអវសាន្តឆ្នាំ២០១២ ត្រូវបាន​លើកឡើង ដោយសំអាង​លើទល្ហីករណ៍ ៥ គឺៈ



រូបៈ មនុស្ស​ភាគច្រើន​លើកឡើងថា គ្រោះមហន្តរាយ​ធម្មជាតិ​បែបនេះ នឹងកើតឡើង​នៅឆ្នាំ២០១២។



រូបៈ ឆ្នាំ២០១២ ដែលត្រូវ​ចាត់ទុកជាទិវាចុងក្រោយ​របស់ផែនដី



១- Doomsday Planet



Doomsday Planet ជាឈ្មោះទី២ របស់ Planet X - ពិភពមួយដែលវិលជុំវិញតារាវិថីរបស់យើង ដែលក្នុង​១ជុំ មានរយៈពេល ៣៦០០ឆ្នាំ។

អ្នកផ្សព្វផ្សាយ​ ទ្រឹស្តីបទអំពីថ្ងៃអវសាន្តឆ្នាំ២០១២ ឲ្យដឹងថា នៅឆ្នាំនោះ ពិភព Planet X នឹងដើរដល់ចំណុចកណ្តាល​​នៃព្រះអាទិត្យ និង ផែនដី។ វា​បង្ហាញវត្តមាន​ដូចជា​ព្រះអាទិត្យទី២។ វានឹងបង្ក​គ្រោះមហន្តរាយ​​ដែលយើងនឹកស្មានមិនដល់ ដូចជាៈ រញ្ជួយដី មហាព្យុះសង្ឃរា... ប៉ុន្តែក៏មាន​មនុស្ស​ច្រើនដែរ ដែលបដិសេធថា មិនមានពិភពអ្វីដូចជា Niburu ឬ Planet X នេះឡើយ។

២- ប្រតិទិនរបស់​ជនជាតិ​ Maya អំពីឆ្នាំ២០១២

តាមការយល់ដឹងរបស់​បណ្តាអ្នកជំនាញការ​អំពី​ ប្រតិទិន​ ​របស់​ជនជាតិ​ Maya បូរាណ នោះឆ្នាំបញ្ចប់នៃប្រតិទិនេះ គឺថ្ងៃទី 21/12/2012។ ប្រការ​នេះ ពុំមែនជាចំណុចបញ្ចប់របស់ពិភពលោក ដូចដែលមនុស្ស​មួយចំនួន​យល់ឃើញនោះទេ។ ប៉ុន្តែវាអាចជា​ការចាប់ផ្តើម​នៃយុគ្គសម័យ​ថ្មីមួយ បន្ទាប់ពីដំណើរដ៏វែងអន្លាយ​នៃប្រតិទិន​មាន ១.៨៧២.០០០ ថ្ងៃ របស់ជនជាតិ Maya។

៣- រយៈវេលា​របស់​ប្រព័ន្ធព្រះអាទិត្យ ២០១២ (Cycle)



នៅឆ្នាំ២០១២ រយៈវេលា (Cycle) នៃប្រព័ន្ធព្រះអាទិត្យ ត្រូវបាន​ចាត់ទុកថា នឹងឈានដល់​​ចំណុចកំពូលរបស់វា ហើយបង្កឡើងនូវបាតុភូតព្រះអាទិត្យ​ភ្លើង ជាហេតុធ្វើឲ្យ​ខូចខាត​ដ៏ធ្ងន់ធ្ងរ​ ចំពោះ​បញ្តាផ្កាយរណប​ និង​បណ្តាញ​អគ្គិសនី។ វាត្រូវ​បានចាត់ទុកថា ធ្វើឲ្យមាន​ការកាត់ផ្តាច់​យ៉ាងធំធេង​ ចំពោះឋាមពលអគ្គិសនី​ ពិសេសគឺ​នៅអាមេរិក។ ថ្វីបើដូច្នោះក៏ដោយ ពួកអ្នកវិទ្យាសាស្រ្ត ក៏បាននិយាយថា ព្រះអាទិត្យ​ភ្លើង ពុំមែន​ជាបាតុភូត​ថ្មីឡើង ព្រោះ​វាធ្លាប់​បានកើតឡើង​ ក្នុង​អតីតកាល...។

៤- ព្រឹត្តិការណ៍ចក្រវាឡ ២០១២



នៅថ្ងៃទី 21/12/2012 នៅគន្លងវិថី នៃចក្រវាឡ ព្រះអាទិត្យ​ និងផែនដី ស្ថិតនៅ​បន្ទាត់​បញ្ជូនជាមួយគ្នា ដែលនឹង​បង្កនូវការ​រញ្ជួយដី គួរឲ្យរន្ធត់ តក់ស្លុត។ អ្នកវិទ្យាសាស្រ្ត ដូចជា Meil Degrasse Tyson មិនបាន​ចាត់ទុក​ថា ជាការព្យាករណ៍​រឹងមាំទេ។ ព្រឹត្តិការណ៍នេះ កើតឡើង​ជាប្រចាំ ហើយវាពុំមែនជារឿង​អប្រក្រតីភាពនោះទេ។

៥- ការព្យាករណ៍ Nostradamus 2012



Nostradamus ជាអ្នកវិទ្យាសាស្រ្តមួយរូប ធ្លាប់បាន​លើកឡើងពីការ​ព្យាករណ៍ថ្ងៃ​អវ​សាន្ត​នៅ​ឆ្នាំ​២០១២។ ប៉ុន្តែ​ការ​ប្រ​កាស​របស់​លោក ធ្លាប់​បាន​បង្ក​នូវ​ការ​ជជែក​វែក​ញែក​ដ៏​ច្រើន​របស់​មនុស្ស​លោក ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែប្រការនេះ មិនមានមូលដ្ឋាន​ គ្រាដែលលោករួមនឹង​ការព្យាករណ៍ទាំងឡាយផ្សេងទៀតរបស់ខ្លួន បានបង្កនូវ​កំហុសឆ្គង​ច្រើនក្នុងអតីកាល៕

ប្រភពពី៖ ខ្មែរស្ថាបនា

0 មតិ:

Post a Comment