www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, February 19, 2012

រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ដាច់​ហ្វ្រាំង ​ធ្លាក់​ជ្រោះ​ស្លាប់​ ០២​នាក់​ និង​របួស​ធ្ងន់​ម្នាក់​

ខេត្ត​កោះកុង​៖ កាលពី​ថ្ងៃទី​ ១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ វេលាម៉ោង​ ១៥​និង​២០​នាទី​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ ១​គ្រឿង​ ចេញ​ពី​ភ្នំពេញ​ មក​ខេត្ត​កោះកុង​ ពេល​ចុះ​ចំណោទ​ដាច់​ហ្វ្រាំង​ជ្រុល​ធ្លាក់​ជ្រោះ​ក្រឡាប់​ផ្ងា​ជើង​ បណ្តាល​អោយ​មនុស្ស​ចំនួន ​០២​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ កើត​ឡើង​នៅ​ចំណុច​ ចំណោទ​អន្ទង់អាំង​ ស្ថិត​ក្នុង​ភូមិ​ជីមាស​ ឃុំ​អណ្តូងទឹក​ ស្រុក​បូទុមសាគរ​ ខេត្ត​កោះកុង​។
ជន​រង​គ្រោះ​  ១/ ​ឈ្មោះ​ សែន​ សារ៉េត​ ភេទ​ ប្រុស​ អាយុ​ ៥២​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ ជា​អ្នក​បើក​បរ​រថយន្ត​ រង​របួស​ធ្ងន់​ ២/​ ឈ្មោះ ​ងិន​ ស្រី​ ភេទ ស្រី​ អាយុ ៤៨​ឆ្នាំ​ ជនជាតិខ្មែរ​ បាន​ស្លាប់​នឹង​កន្លែង​ ៣/​ ឈ្មោះ ​សុខ​ ជាតិ​ ភេទប្រុស​ អាយុ​៤​ឆ្នាំ​ ជនជាតិខ្មែរ​ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ស្រែ​អំបិល​។ ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បូទុមសាគរ​ បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​ និង​បាន​ប្រគល់​សាក​សព​ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​ តាម​ប្រពៃណី​ និង​អ្នក​រង​របួស​ ក៏​បាន​ដឹក​យក​ទៅ​ព្យាបាល​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ស្រែអំបិល​៕





ប្រភព៖​ អគ្គស្នងការដ្ឋាននគបាលជាតិកម្ពុជា

0 មតិ:

Post a Comment