www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 27, 2012

ប្រាសាទបុរាណ គែលលី នៃប្រទេសម៉ាឡេស៊ី







ប្រាសាទ គែលលី មានន័យថា ជាផ្ទះមួយដែលនៅឆ្ងាយពីទឹកដីកំណើតរបស់ម្ចាស់ចំការជនជាតិស្កុតឡែ ន ដែលមានឈ្មោះថា វីលៀម គែលលី ស្មីត ក្នុងសតវត្សរ៍ទី២០ ។ ការស្ថិតនៅឆ្ងាយពីទឹកដីកំណើត គែលលី ប្រាថ្នាចង់បានលំនៅស្ថានថ្មី ដើម្បីចងចាំទៅដល់ផ្ទះរបស់គាត់ កាលពីនៅប្រទេសស្កុតឡែន ។ ប្រាសាទនេះ ស្ថិតនៅលើទីទួលមួយ ដែលធ្លាប់ជាទឹកដីផលិតជ័រកៅស៊ូ ។

វីលៀម គែលលី ស្មីត គឺជាបុរសដែលគួរឲ្យចាប់អារម្មណ៍មួយរូប ហើយមានប្រជាប្រិយភាពនៅក្នុងចំណោមកម្មករជាជនជាតិឥណ្ឌាភាគខាងត្បូង របស់គាត់ ។ ដោយមានសណ្តានចិត្តល្អ គាត់បានកសាងព្រះស្តូបសាសនាហិណ្ឌូសម្រាប់គោរពបូរជាឲ្យកម្មករ របស់គាត់នៅក្នុងបរិវេណប្រាសាទ ។ ដោយការមើលឃើញពីគុណតម្លៃនេះ កម្មកររបស់គាត់បានបង្កើតរូបសំណាកលោក គែលលី ដែលបំពាក់ទៅដោយសំលៀកបំពាក់ និង មួកពណ៌ស ។

ការស្ថាបនា ប្រាសាទដ៏អស្ចារ្យនេះ បានចាប់ផ្តើមឡើងក្នុងឆ្នាំ១៩១៥ ។ ទោះបីជាយ៉ាងណាការស្ថាបនានេះត្រូវបានបញ្ឈប់ជាបន្ទាន់ ដោយសារតែមរណភាពភ្លាមៗរបស់លោក គែលលី ក្នុងឆ្នាំ១៩២៦ ។ ប្រាសាទដែលស្ថិតនៅតែឯងនេះ មើលទៅស្ទើរតែមិនមែនជាការពិតនៅក្នុងព្រៃដំណាំនៃរដ្ឋ ពឺរ៉ាក នេះ ហើយវាធ្វើឲ្យគេប្រមាណឃើញនូវបុគ្គលិកលក្ខណៈ និងអាការៈដ៏រឹងមាំនៃអាថ៌កំបាំង ។

នៅពេលថ្មីៗនេះ កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរដ្ឋ ពឺរ៉ាក ដើម្បីជួយសង្រោះស្ថាបបត្យកម្មដ៏ល្អលើសលប់ពីការគ្របដណ្តប់ដោយ ស្លឹកឈើ ។ ក្រៅពីការដែលត្រូវបានខ្មោចលង ប្រាសាទនេះ ត្រូវបានគេជឿថា មានលាក់ទុកបន្ទប់ និងរូងក្រោមដីដ៏អាថ៌កំបាំងជាច្រើន ។
ផ្លូវដែលនាំទៅដល់ប្រាសាទ គែលលី ត្រូវកាត់តាមរង្វង់នៃដីដែលវង់ទៅវង់មក និងទម្រង់កាត់ខ្វាត់ខ្វែង ដែលបន្ថែមទៅលើអាថ៌កំបាំង និងមនោសញ្ចេតនានៃទីកន្លែងនេះ៕

0 មតិ:

Post a Comment