www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 27, 2012

Nokia ទិញ​ក្រុមហ៊ុន Smartphoneពី Norway

នា​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ Nokia ​បាន​នឹង​កំពុង​ស្វែង​រក​ប្រឡោះ ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ smartphone នៅ​លើ​ពិភពលោក​ ដែល​កំពុង​តែ​ប្រជែង​គ្នា​យ៉ាង​ក្ដៅ​គគុក​ ដើម្បី​ឱ្យ​ខ្លួន​អាច​ឈរ​លើ​លំដាប់​លើ​គេ។​ Nokia បាន​នឹង​កំពុង​ចាប់​ផ្ដើម ​វាយ​លុក​ចូល​ទីផ្សារ​អន្តរជាតិ​ ហើយ​ពេល​នេះ​ខ្លួន​ បាន​សម្រេច​ចិត្ត​ទិញ​យក​ ក្រុមហ៊ុន​ទូរស័ព្ទ​របស់ ​ប្រទេស​ណរវេយ៍ (Norwegian​ Smartphone ​company)។ រឿង​សំខាន់​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ ទិញ​ក្រុមហ៊ុន​ទូរស័ព្ទ​ smartphoneរបស់​ប្រទេស​Norway គឺ​ក៏​ព្រោះ​តែ​ចង់​បង្កើន​ឥទ្ធិពល​ ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ខ្លួន​ គឺ Window Phone​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្រោម​កិច្ច​សហ​ប្រតិបត្តិកា រ​រវាង​ក្រុមហ៊ុន​ខ្លួន​ និង​ក្រុមហ៊ុនMicrosoft។ ​ក្រៅ​ពី​នេះ​ Nokia ក៏​នឹង​មាន​បំណង​ទាញ​យក​ផល​ប្រយោជន៍​ ពី​បណ្តា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិច​មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​ ដោយ​ការ​ទាញ​យក​ផល​កម្រៃ​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន។​ វា​ជា​ការ​ពិត​ណាស់​ ដែល​Nokia កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ពង្រើង​អនុភាព​Window Phone ​របស់​ខ្លួន​ ដោយ​ការ​ផ្តល់​សិទ្ធ​ផ្តាច់​មុខ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​របស់​ខ្លួន៕


ប្រភព៖ CM

0 មតិ:

Post a Comment