www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 6, 2012

៧យ៉ាងបុរសគួរស្វែងយល់ដឹងចំពោះអាច្រម៉ក់របស់ខ្លួន

ការស្ទង់មតិថ្មីមួយ របស់ប្រទេស អង់គ្លេសបានបង្ហាញ ឱ្យដឹងថា បុរស ប្រមាណជា ១ ភាគ ៣ ប៉ុណ្ណោះ ដែលយល់ ដឹងពីមុខងាររបស់ក្រពេញ ឈ្មោល ទន្ទឹមនឹងនេះ ពួកគេក៏មិន បានដឹងអំពីវិធីទប់ស្កាត់បណ្តាជំងឺនៅលើក្រពេញ ឈ្មោលនោះបែបណាដែរ ។



ជាក់ស្តែងក្រពេញឈ្មោល អាចត្រូវបានបង្កឱ្យ មានបញ្ហាដោយប្រការទាំង ៧ យ៉ាង ដូចខាងក្រោម ៖
* ខ្លាច សម្ពាធកម្លាំង

នៅពេលបុរសអង្គុយភាគច្រើនគឺទម្ងន់នៃរាងកាយសុទ្ធ តែសង្កត់មកលើក្រពេញឈ្មោល ស្ថានភាពស្ទះឈាមបានធ្វើ ឱ្យដំណើរការរបស់ឈាមចូលទៅកាន់ក្រពេញឈ្មោលមាន ការលំបាក ។

ជាពិសេសការអង្គុយយូរនៅលើកៅអីទន់ ឬ សាឡុងនឹងធ្វើឱ្យចរន្ត ឈាមចូលទៅកាន់ក្រពេញឈ្មោលត្រូវស្ទះ បង្កឱ្យកើតជារលាកក្រពេញឈ្មោល ប្រភេទគ្មានមេរោគ ឬ បង្កើនការរលាកដែលមានមេរោគ ។

* ខ្លាចរងា

ពងស្វាសរបស់បុរសតែងខ្លាចកម្តៅ ប៉ុន្តែក្រពេញរបស់ វាគឺផ្ទុយពីនេះ ព្រោះវាខ្លាចត្រជាក់ ។ នៅពេលអាកាសធាតុ ត្រជាក់ ធ្វើឱ្យការស្រើបស្រាលនៃសរសៃប្រសាទផ្លូវភេទត្រូវ កើនឡើង បណ្តាលឱ្យក្រពេញឈ្មោលត្រូវរួញ សរសៃឈាមរីកធំបង្កជាការ ស្ទះឈាមរ៉ាំរ៉ៃ ធ្វើឱ្យការប្រមូលជាលិកាក្រពេញឈ្មោលត្រូវផ្អាកដំណើរការ ។

* ខ្លាច ការទ្រាំមិននោម

នៅក្នុងករណីធម្មតា ផ្នែកខាងក្រោមនៃផ្លូវនោមរបស់ បុរសតែងមានវីរុសនៅជាមួយ ។ នៅពេលនោម វីរុសទាំង នោះនឹងចេញមកក្រៅជាមួយទឹកនោម ប៉ុន្តែប្រសិនបើអ្នកទ្រាំ មិននោមជាញ្ញឹកញ្ញាប់ ពេលនោះវីរុសនឹងហែលបញ្ច្រាសមក កាន់ផ្លូវនោម រួចវានឹងបង្កឱ្យក្រពេញឈ្មោលរលាក ។

* ខ្លាច ស្រវឹង

ដោយសារជាតិអាកុល សរសៃឈាមតូចៗនៅត្រង់ក្រពេញឈ្មោលនឹងត្រូវរីកធំឡើង ធ្វើឱ្យស្ទះចរន្តឈាម ។ ពេល នោះក្រពេញឈ្មោលស្ថិតក្នុងស្ថានភាពហើម ដែលនឹងបង្ក សម្ពាធដល់ផ្លូវនោម និង សរសៃប្រសាទនានា ។ ក្រោយពីស្រវឹងស្រា អ្នក ត្រូវការរយៈពេលពី ៣ ទៅ ៥ ថ្ងៃ ទើបអាចឱ្យក្រពេញបានល្អដូចដើម ។

* ខ្លាចផ្សែងបារី

ការស្រាវជ្រាវក៏បានបង្ហាញដែរថា អ្នកជក់បារីតែងមាន អត្រាកើតជំងឺក្រពេញឈ្មោលច្រើនជាងអ្នកមិនជក់បារីពី ១ ទៅ ២ ដង ។ ប្រការនេះដោយសារនៅក្នុងបារីមានផ្ទុកជាតិគីមី ប្រមាណជាជាង ១២.០០០ ប្រភេទ ដែលភាគច្រើនគឺមាន គ្រោះថ្នាក់ដល់រាងកាយដូចជា សារជាតិ Nicotin, Cyanide និង Carbon Monoxide ៘ ជក់បារីកាន់តែច្រើននឹងបង្កគ្រោះថ្នាក់កាន់តែធំ ដល់ក្រពេញឈ្មោល ។

* ខ្លាចហឹរ

ចំពោះអ្នកកើតជំងឺរលាកក្រពេញឈ្មោល ការបរិភោគ ហឹរនឹងអាចធ្វើឱ្យការរលាកនោះក្លាយជាការរលាកប្រកប ដោយគ្រោះថ្នាក់ ឬ ក៏ធ្វើឱ្យការរលាករ៉ាំរៃនោះកាន់តែធ្ងន់ធ្ងរ ។

* “ឡើង គ្រែ” ច្រើន ឬ តិចពេក

ការរួមភេទច្រើនគឺជាសត្រូវរបស់ក្រពេញឈ្មោល ព្រោះ វានឹងធ្វើឱ្យក្រពេញឈ្មោលត្រូវស្ទះចរន្តឈាមហួសកម្រិត បណ្តាលឱ្យរលាកក្រពេញឈ្មោល ។ ប៉ុន្តែប្រសិនបើមិនបាន រួមភេទក្នុងរយៈពេលយូរ ក៏នឹងធ្វើឱ្យទឹកកាមត្រូវកក ដែលនាំ ឱ្យរលាកដូចគ្នា ។ ក្រៅពីនេះ ការបញ្ចោញទឹកកាមភ្លាមៗ ឬ បញ្ចោញមកខាងក្រៅ ឬ មួយ “បាញ់កប៉ាល់ហោះ” ញ្ញឹកញ្ញាប់ពេកគឺសុទ្ធ តែបណ្តាលឱ្យក្រពេញឈ្មោលត្រូវស្ទះចរន្តឈាម ហើម និង ធ្វើឱ្យរលាក ។



ដំណោះស្រាយ

- ផឹកទឹក : នៅក្នុងរដូវរងា យើងក៏ត្រូវការផឹកទឹកឱ្យបានច្រើន នោមឱ្យបានច្រើន ។ ក្នុងមួយថ្ងៃគួរតែផឹកទឹកឱ្យបានច្រើនជាង ២ លីត្រ ដើម្បីជួយឱ្យផ្លូវនោមបានស្អាត តាមរយៈការបញ្ចោញទឹកនោម និង កាក សំណល់មកក្រៅ ។ ប៉ុន្តែដើម្បីចៀសវាងប្លោកនោមត្រូវផ្ទុកទឹកច្រើន ពេក ដែលយើងត្រូវងើបទៅនោមពេលយប់នោះ យើងត្រូវកាត់បន្ថយ ការផឹកទឹកនៅពេលជិតចូលដេក ។

- ការហាត់ប្រាណដើម្បីការពារក្រពេញឈ្មោល : ម៉ាស្សាតិចៗ ត្រង់ខាងក្រោមពោះទៅតាមទិសនាឡិកាដើរ ៣០ ដង ក្រោយ មកសង្កត់ពោះចំនួន ៣០ ដង ។

- ប្រើកន្សែងផ្សើមទឹកក្តៅឧណ្ហៗ : មកជូត និង ម៉ាស្សាតិចៗ ត្រង់ជុំវិញ “អាអូនតូច” ។ បន្ទាប់ពីម៉ាស្សាបាន ៣ ជុំ យើងត្រូវឈប់ នៅត្រង់ផ្នែកខាងលើបន្តិច (២ នាទី) ។

- ប្រើដៃទាំងពីរម៉ាស្សា : ជុំវិញតំបន់តម្រងនោមនៅខាង ក្រោយខ្នង រហូតដល់មានអារម្មណ៍ក្តៅទើបឈប់ ។
- ម៉ាស្សាកែងជើង : ផ្នែកខាងក្រោយ និង ត្រង់សរសៃកែង ជើងរហូតដល់មានអារម្មណ៍ក្តៅ ៕

0 មតិ:

Post a Comment