www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 6, 2012

អាមេរិក ដាក់សម្ពាធអ៊ីរ៉ង់ បញ្ហានាំ ប្រេងចូល តើអាចប៉ះពាល់ ដល់សេដ្ឋកិច្ច ពិភពលោកដែរឬទេ?

សហរដ្ឋអាមេរិក បានដាក់សម្ពាធ ឬហៅថា ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជាច្រើនលើកច្រើនសារ លើបញ្ហានុយក្លេអ៊ែរ យ៉ាងណាក៏ដោយក៏ប្រទេសនេះ នៅមិនព្រមចុះញ៉មប៉ុន្មានឡើយ ។ ពិសេសនាពេលថ្មីៗនេះ អ៊ីរ៉ង់ រងការដាក់សម្ពាធជុំវិញ បញ្ហានៃការនាំចូលប្រេង ថាតើអាចប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោកដែរឬទេ? ។



គួររំលឹកថា កាលពីខែមករា កន្លងមកនេះ សហរដ្ឋអាមេរិក បានរឹតបន្ដឹងលើអ៊ីរ៉ង់ ក្នុងការនាំប្រេងចូល ហើយក៏មានបណ្ដាប្រទេសមួយចំនួនទៀតផងដែរ ក្នុងនោះមានជប៉ុន ក៏បានកាត់បន្ថយការនាំប្រេងចូលពីប្រទេសនេះផងដែរ។ ក្រៅពីនេះក៏មានបណ្ដាប្រទេសមួយចំនួន ក៏បានបន្ថយការនាំចូល ប្រេងពីប្រទេសនេះដែរ។

ជុំវិញបញ្ហាប្រេងនេះដែរ ក្រុមអ្នកវិភាគសេដ្ឋកិច្ចជាច្រើន បានយល់ឃើញថា តម្លៃប្រេងបានកើនឡើងជាបន្ដបន្ទាប់ ជាក់ស្ដែងនៅក្នុងសបា្ដហ៍មុន តម្លៃប្រេងឆៅ ក្នុងមួយបារ៉ែល ជាង១១០ដុល្លារឯណោះ ហើយតម្លៃនេះបានកើនឡើង ខណៈដែលតម្លៃប្រេងចម្រាញ់រួច និងចែកចាយលើទីផ្សារ នៅក្នុងតំបន់អាស៊ីកើនឡើង ខ្ជោលគួរឱ្យកត់សម្គាល់ ។

ទាក់ទិននឹងបញ្ហាប្រេងនេះដែរ ប្រទេសដែលផលិតប្រេង នៅសហភាពអារ៉ាប់ មិនបានខ្វល់ខ្វាយ អំពីការរឹតបន្ដឹងពីសំណាក់ប្រទេសមហាអំណាចទៅលើអ៊ីរ៉ង់ ដោយពួកគេគ្រាន់តែលើកឡើងថា បើខ្វះខាតប្រេងនឹងអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផលិតប្រេងនាំចេញ ។

គួរឱ្យកត់សម្គ្គាល់ឃើញថា អ៊ីរ៉ង់ ត្រូវពិភពលោកដឹងយ៉ាងច្បាស់ថា ប្រទេសនេះធ្លាប់រងសម្ពាធ និងការដាក់ទណ្ឌកម្ម លើវិស័យសេដ្ឋកិច្ចជាច្រើនលើកមកហើយ ។ ឬសគល់នៃការដាក់ទណ្ឌកម្មដល់ប្រទេសមួយនេះ ដោយសារតែការមិនទទួលខុសត្រូវ ចំពោះបញ្ហាផលិតនុយក្លេអ៊ែរ ដែលពិភពលោកចង់ធ្វើការ កាត់បន្ថយការ ប្រើប្រាស់អាវុធ ប្រល័យលោក ហើយគំនាបនេះមានតែសហរដ្ឋអាមេរិក និងបណ្ដាប្រទេសធំៗនោះទេ ដែលធ្វើកាវាយតម្លៃ តែកន្លងមកអ៊ីរ៉ង់មិនបានអនុញ្ញាត ឱ្យក្រុមត្រួតពិនិត្យចុះឆែកឆេរកន្លែង ផលិតនុយក្លេអ៊ែរនោះទេ ដោយមេដឹកនាំរបស់ប្រទេសនេះ គ្រាន់តែអះអាងថា គ្រាន់តែជាការផលិតនូវសារជាតិ អ៊ុយរ៉ានីញ៉ូម តែប៉ុណ្ណោះ ។

ប៉ុន្ដែក្រោយពីរងនូវសម្ពាធខ្លាំងក្លា អ៊ីរ៉ង់ ក៏ធ្លាប់បានប្រកាសថា អ៊ីរ៉ង់ មានអធិបតេយ្យភាព ដោយមិនកើតញញើត នឹងសហរដ្ឋអាមេរិកនោះឡើយ ។ បញ្ហាអ៊ីរ៉ង់ នេះដែរ កន្លងមកអង្គការសហប្រជាជាតិ និងបណ្ដាក្រុមប្រឹក្សាសន្ដិសុខអន្ដរជាតិ ដែលមានប្រទេស មហាអំណាចធំៗចូលរួមនោះ ក៏បានស្នើឱ្យមានការទទួល ខុសត្រូវ និងដើម្បីត្រួតពិនិត្យលើករណី នុយក្លេអ៊ែរនៅក្នុង ប្រទេសនេះដែរ ។

សម្រាប់ព័ត៌មានថ្មីៗស្ដីអំពីការដាក់សម្ពាធលើអ៊ីរ៉ង់ ដែលផ្ដើមឡើងដោយសហរដ្ឋអាមេរិក ត្រូវបានក្រុមអ្នកវិភាគ យល់ឃើញថា អ៊ីរ៉ង់ ត្រូវបានគេបង្ក កមិនឱ្យនាំប្រេងចូល ដែលនេះជាបញ្ហាមួយអាចធ្វើឱ្យប្រទេសនេះ រាំងស្ទះនូវ ដំណើរការសេដ្ឋកិច្ចរបស់ខ្លួន ។

ប៉ុន្ដែគេមិនទាន់ប្រាកដច្បាស់ថា បើសិនជាតម្លៃប្រេង នៅលើពិភពលោកកើនឡើងតម្លៃ ដោយសារបញ្ហាបិទការនាំ ចូលប្រេងពីអ៊ីរ៉ង់ នោះ សេដ្ឋកិច្ចពិភពលោក មិនប្រាកដថាប្រសើរឡើយ ។

កន្លងមកក្រុមអ្នកវិភាគមួយចំនួន យល់ឃើញថា វិបត្ដិសេដ្ឋកិច្ចដែលកើតឡើងដំបូង គឺភាគច្រើនស្ដែងចេញពីបញ្ហា ប្រេងនេះឯង ហើយបញ្ហាប្រេងឡើងថ្លៃ មានមូលហេតុជាច្រើនណាស់ ដែលធ្វើតម្លៃកើនឡើង ។ នៅពេលដែល តម្លៃប្រេងកើនឡើងកាន់តែខ្ពស់ នឹងអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលជាក់ជាមិនខាន គ្រាន់តែការប៉ះពាល់នឹង អាចកើតឡើងតិចឬច្រើន អាស្រ័យលើបញ្ហាតូចឬធំតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា តម្លៃប្រេងឆៅលក់នៅលើទីផ្សារពិភពលោក តួលេខបង្ហាញកាលពីរាត្រីថ្ងៃ់ទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងមួយបារ៉ែល១១៤.៥៨ដុល្លារសហរដ្ឋអាមេរិក ។ នេះជាតម្លៃមួយដែលកើនឡើងខ្ពស់ ធៀបនឹងចុងសបា្ដហ៍មុន។

បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញបញ្ហាប្រេងនេះដែរ បណ្ដាក្រុមហ៊ុននៅសហរដ្ឋអាមេរិក ស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក មិនត្រូវបានអនុញ្ញាតឱ្យ ធ្វើពាណិជ្ជកម្មប្រេងជាមួយអ៊ីរ៉ង់ឡើយ ។ លើកលែងតែបណ្ដាក្រុមហ៊ុនវិនិយោគទុន បរទេសតែប៉ុណ្ណោះដែលអាចធ្វើការវិនិយោគទុនបាន ។

សហរដ្ឋអាមេរិកក៏បានប្រកាសជាឱឡារឹកថា ការដាក់សម្ពាធនេះ មិនបះពាល់ដល់ការវិនិយោគទុន និងទីផ្សារនៅសហរដ្ឋអាមេរិកនោះឡើយ ។ ការដាក់ទណ្ឌកម្ម នេះដែរ អ៊ីរ៉ង់នៅតែមិនព្រមទទួលយកការចោទប្រកាន់ ទៅលើករណីផលិតនុយក្លេអ៊ែរនោះដែរ ។

ផ្អែកតាមការវិភាគរបស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ អាយ អឹម អេហ្វ (IMF) បានឱ្យដឹងដែរថា តម្លៃប្រេងបើ កើនឡើងក្នុងមួយបារ៉ែល ២០០ដុល្លារនេះ នឹងប៉ះពាល់សេដ្ឋកិច្ចពិភពលោក ជាក់ជាមិនខានឡើយ ។

តាមការរំពឹងទុកនេះ ការឆ្លុះបញ្ចាំងអំពីសន្ទុះ សេដ្ឋកិច្ចពិភពលោក នៅក្នុងឆ្នាំនេះនឹងកើនឡើងយឺតនៅឡើយទេ ។ ជុំវិញបញ្ហារវាងអាមេរិក និងអ៊ីរ៉ង់នេះដែរ មិនទាន់មានការវ៉‌ិភាគណាមួយជាក់លាក់ថា នឹងត្រូវដោះស្រាយដោយ របៀបណានោះទេ តែក្រុមអ្នកវិភាគភាគច្រើនយល់ឃើញថា ការដោះស្រាយនឹង ត្រូវបានបញ្ចប់ នៅពេលដែលអ៊ីរ៉ង់ និងមហាអំណាចមួយនេះ សម្របសម្រួលគ្នាដោយសន្ដិវិធីនោះ ។

សរុបសេចក្ដីមក ការលើកឡើង និងការរំពឹងទុកថា បើសិនជាសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់លើការនាំ ប្រេងចូលនោះ ថាតើនឹងប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោកដែរឬទេ? មិនទាន់មានចម្លើយពិតប្រាកដណាមួយ គូសបញ្ជាក់ថា បែបណានោះឡើយ តែបើផ្អែកតាមការព្យាករណ៍របស់ អាយ អឹម អេហ្វ បញ្ហាប៉ះពាល់នឹងកើតមាន ឡើងដោយសារតែតម្លៃប្រេងកើនឡើងខ្ពស់ ដូចដែលបានរៀបរាប់ខាងលើ ខណៈដែលតម្លៃប្រេងបន្ដកើនឡើង ៕

0 មតិ:

Post a Comment