www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 27, 2012

គួយល់ដឹងអំពីត្រីដែលបណ្តាលអោយកើតជំងឺមហារីក

ភ្នំពេញៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ថា ផ្អែកតាមការសិក្សាស្រាវជ្រាវថ្មីមួយ បានរកឃើញថា ត្រីឆៅចំនួន ៧ប្រភេទ នៅកម្ពុជា អាចបង្ករោគមហារីកថ្លើម លើមនុស្ស ។





មន្ដ្រីផ្នែកសុខាភិបាលកម្ពុជាមួយរូប បានលើកឡើង កាលពីថ្ងៃអាទិត្យ មិ្សលមិញនេះថា ការសិក្សាថ្មីមួយបានរកឃើញថា យ៉ាងហោចណាស់ មានត្រីឆៅចំនួន ៧ប្រភេទ ដែលជាប្រភេទត្រីទឹកសាប នៅក្នុងប្រទេសកម្ពុជា អាចបង្ករោគមហារីកថ្លើម មកលើមនុស្ស នៅពេលដែលពលរដ្ឋ យកសត្វត្រីទាំងនោះ ទៅចំអិន តែមិនបានឆ្អិនល្អ ។

លោកវេជ្ជបណ្ឌិត ចា ម៉េងជឺ “Char Meng Chuor” នាយកមជ្ឈមណ្ឌល បរាសិតសាស្ដ្រ បាណកសាស្ដ្រជាតិ និងត្រួតពិនិត្យជំងឺគ្រុនចាញ់ បានមានប្រសាសន៍ថា ការសិក្សាថ្មីៗ ដែលរួមសហការ ជាមួយអ្នកវិទ្យាសាស្ដ្រជប៉ុន មួយចំនួន មកពីសាកល វិទ្យាល័យ ដុកគីយ៉ូ “Dokkyo University” បានសហការ ជាមួយមជ្ឈមណ្ឌលយើង ។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ត្រីទឹកសាបចំនួន ៧ប្រភេទ ក្នុងនោះអ្នកវិទ្យាសាស្ដ្រ ឱ្យឈ្មោះថា ស៊ីក្លូស៊ីលី ធីស អាប់ប៉ូហ្គន “Cyclocheilichthys apogon”, ស៊ីក្លូស៊ីលីធីស អង់ណូផ្លូស“Cyclochelichthys enoplos”, ស៊ីក្លូស៊ីលីធីស រីផាស៊ុន “Cyclochelichthys repasson”, ស៊ីក្លូស៊ីលីធីស ភុនស្យុស ប្រ៊េវីស“Cyclochelichthys Puntius brevis”, ប្រភេទ ភុនតិស គី ហាំប៉ាឡា ឌីស្ពា “Puntius; Hampala dispar” ដែលចាត់ចូលជាប្រភេទ ហាំប៉ាឡា ដែលមានក្បាលស្រួច ក្នុងនោះ បាបូនីម៉ូស អាល់ទូស “Barbonymus altus” ជាត្រីមានកន្ទុយ ពណ៌ក្រហម ផ្លេកៗពណ៌ដូចសំណ និងមានក្បាលស្រួច និងប្រភេទ សៀរី ណូស ឡូបាទូស “Cirrhinus lobatus” ប្រភេទទាំងនេះ សុទ្ធសឹងជាត្រីឆៅ ដែលស្រស់ល្អ ។

គួរបញ្ជាក់ថា ប្រភេទត្រីទាំងនោះ មានលក្ខណៈចេញពី អម្បូរត្រីមួយប្រភេទ ដែលភាសាខ្មែរហៅថា “អន្ទង់ ” និង ប្រភេទត្រី ដែលមានក្បាលស្រួចៗ ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា “ដង្កូវថ្លើមនៅក្នុងខ្លួនមនុស្ស កើតឡើងឆ្លងតាមរយៈបរាសិត ដែលចេញមកពីទឹកសាប ហើយត្រីប្រភេទទាំងនេះ គឺភាគច្រើនមាន បរាសិតសំប៉ែតច្រើន នឹងអាចបង្កឱ្យក្លាយជា រោគមហារីកថ្លើម ដល់មនុស្សបាន ដោយវិវត្ដន៍ និងបង្កើតជាកោសិកា និងបង្កឱ្យ ក្លាយជា ដុំពកសាច់ ដុះរីកធំធាត់ឡើង និងក្រោយមកកក នឹងមានដុំធំ ដូចកោសិកាងាប់ធម្មតាដែរ” ។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា “នៅពេល ដែលមនុស្សម្នាក់ បានបរិភោគត្រីឆៅ ឬពលរដ្ឋកម្ពុជាយើង និយមបរិភោគម្ហូបអាហារ ដែលឡើងមេ ពោលហើមស្អុយ បរាសិត ដែលគេហៅ ព្រូនសំប៉ែត នឹងរីកធំធាត់ឡើង នៅក្នុងថ្លើមអ្នកទាំងនោះ” ។ លោកបានបញ្ជាក់ទៀតថា “តែទោះជាយ៉ាងនេះក្ដី យើងអាចការពារ ជាមុនបាន តាមរយៈការចំអិនឱ្យបានឆ្អិនល្អ ” ។

លោក មុត ស៊ីនួន “Muth Sinuon” ប្រធានកម្មវិធីជាតិ ផ្នែកបរាសិត “ម៉ាក្រូបរាសិត លើមនុស្ស និងសត្វ” នៅមជ្ឈមណ្ឌលខាងលើ បានលើកឡើង ដែរថា រោគមហារីកថ្លើម បង្កឡើងដោយការបរិភោគសាច់ឆៅ ហើយករណីនេះ មិនត្រឹមតែកើតឡើងនៅកម្ពុជាប៉ុណ្ណោះ ជាករណី ដែលបាន កើតឡើង នៅក្នុងប្រទេសឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ពិសេសប្រទេសថៃឡង់ដ៍ ពីព្រោះពលរដ្ឋថៃភាគច្

0 មតិ:

Post a Comment