www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

ចោរជាមុខសញ្ញាសម្រាប់ជនទាំងពួងគួមានការប្រុងប្រយ័ត្ន!

កណ្ដាល ៖ សង្សារមួយគូ បានឌុបគ្នា ទៅអង្គុយផ្ដោះផ្ដងស្នេហា នៅម្ដុំដីឡូត៍ជាទី ស្ងាត់ ដើម្បីបញ្ជាក់ពីទឹកចិត្ដ ស្នេហាស្មោះត្រង់ ប៉ុន្ដែ សំណាងមិនល្អ ត្រូវក្រុមចោរវាយនឹង ដំបង ឈើប្រទះឃើញ វាយកាប់ចាក់សម្លាប់ប្លន់ យកម៉ូតូ មិនតែប៉ុណ្ណោះ ថែមទាំងវាយនាង ជាសង្សារឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបពួក វាចាកចេញទៅ ចំណែកនាង ជាសង្សារ បន្ទាប់ ពីកើតហេតុ ត្រូវគេដឹកបញ្ជូនទៅព្យាបាល ជាបន្ទាន់នៅគ្លីនិកចោមចៅ ។


ហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង២០និង៤០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅម្ដុំដីឡូត៍ខាង ជើងវិហារ ចាម ភូមិត្រញំងទា សង្កាត់ត្រញំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌុច ភូមិ ម៉ារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះ ជួលម្ដុំផ្សារឯករាជ្យ ២ ភូមិព្រៃព្រីងខាងជើង សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុក កំណើតនៅភូមិកម្មករ ឃុំស្រឡាញ់ ស្រុក អង្គរជ័យ ខេត្ដកំពត ត្រូវក្រុមចោរធ្វើសកម្ម ភាពវាយ និងដំបង ចាក់នឹងដែកស្រួចកាប់ និងកាំបិត បណ្ដាលឱ្យរងរបួសបែកក្បាល និងធ្លាយគល់ករស្លាប់ភ្លាមៗ នៅក្នុងថ្លុក ឈាម ។

ចំណែកឯនារីរងគ្រោះ ជាសង្សារ កំណាន់ចិត្ដនោះមានឈ្មោះ ស៊ី តាត អាយុ ១៩ ឆ្នាំ មានមុខរបរជាកម្មការិនី ស្នាក់នៅ ផ្ទះជួលភូមិ-សង្កាត់ជាមួយគ្នា មានស្រុក កំណើតនៅភូមិចំបកបញ្ជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្ដកំពង់ធំ ត្រូវក្រុមចោរវាយ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបាន បញ្ជូនមកសម្រាកព្យាបាល ជាបន្ទាន់នៅគ្លីនិក ចោមចៅដើម្បីជួយសង្គ្រោះជីវិត ។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១០ ពាក់ស្លាក លេខភ្នំពេញ 2 R-7514 ចំណែកឯក្រុមចោរ ប្លន់មានគ្នាប្រហែលជា ៤-៥នាក់ ប្រដាប់ ដោយកាំបិត-ដំបង-ដែកស្រួច បន្ទាប់ពីធ្វើ សកម្មភាពរួច បានរត់គេចខ្លួនបាត់ដោយ សុវត្ថិភាព ។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល កើតហេតុគូសង្សារនេះ បានឌុបគ្នាដើរលេង រួចហើយក៏ចូលអង្គុយសាសងគ្នានៅម្ដុំដី ឡូត៍កើតហេតុ ហើយដោយពេលនោះ ភ្លើង ក៏ដាច់ទៀត លុះពួកគេកំពុងអង្គុយផ្ដោះផ្ដង ស្នេហា លែបខាយ វាចាដ៏ពិរោះរណ្ដំនោះភ្លេច អ្វីៗជាឧបសគ្គអស់ ។ ចំណែកឯក្រុមចោរវិញ ឃើញឱកាសល្អ ក៏ព្រួតគ្នាវាយ កាប់ ចាក់ រហូតដេកដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯនាងជាសង្សារត្រូវចោរវាយ បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនមកសម្រាកព្យាបាលជាបន្ទាន់នៅគ្លីនិកចោមចៅ ដើម្បី ជួយសង្គ្រោះជីវិត ។

ចំណែកឯនគរបាលមូល ដ្ឋានវិញ បន្ទាប់ទទួលព័ត៌មាន ខិតខំរុករកវែក មុខក្រុមទាំងនោះ ដើម្បីចាប់ខ្លួនយកផ្ដន្ទា ទោសទៅតាមច្បាប់ឱ្យខាងតែបាន តែរក មិនឃើញ ហើយក៏សូមអំពាវនាវដល់ពល រដ្ឋទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នឱ្យ បានខ្ពស់ មិនត្រូវទៅអង្គុយលេងនៅទីស្ងាត់ នោះទេ ពីព្រោះក្រុមទាំងនេះ ឆ្លៀតឱកាស ខ្លាំងណាស់ ហើយករណីនេះកើតឡើង ៣ដង ហើយ គឺ ២លើក នៅក្នុងខណ្ឌសែនសុខ ហើយនឹងលើកនេះ គឺសុទ្ធតែករណីវាយប្លន់ គូសង្សារដូចគ្នា ដូច្នេះហើយសូមបងប្អូនត្រូវ ប្រុងប្រយ័ត្ន កុំឱ្យក្រុមនេះឆក់ឱកាសបាន ឱ្យសោះ ។

សពជនរងគ្រោះ ត្រូវប្រគល់ទៅឱ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និង នារីជាសង្សារត្រូវសម្រាកព្យាបាលបន្ដនៅគ្លីនិកចោមចៅ ៕ ប្រការគួស្វែងយល់គឺអសន្តិសុខសង្គម ឬសមត្ថកិច្ចមិនខ្វល់ខ្វាយ ឬអាចជាការធ្វេសប្រហែសតែម្តង!!!

0 មតិ:

Post a Comment