www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

ការលក់ភាគហ៊ុនជាសាធារណៈរបស់ Facebook


កាលពីថ្ងៃពុធ កុម្ភៈ  Facebook ដែលជាបណ្តាញសង្គមតាម អ៊ីនធ័រនែតដ៏ធំបំផុត នៅលើពិភពលោក បានបញ្ជូនសំណុំឯកសារជាផ្លូវការ ទៅកាន់គណៈកម្មការមូលបត្រអាមេរិក (SEC) ដើម្បីសុំលក់ភាគហ៊ុន នៅលើទីផ្សារមូលបត្រ។  
ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយជុំវិញការ​​បោះជំហានចូលទីផ្សារមូលបត្ររបស់ Facebook

តើ Facebook គ្រោងលក់ភាគហ៊ុនប៉ុន្មាន? 
Facebook មាន​គោលដៅ​ប្រមូល​លុយ​ឲ្យ​បាន ៥ពាន់លាន​ដុល្លារ ពី​ការ​លក់​ភាគហ៊ុន​ជាសាធារណៈ​ជាលើក​ដំបូង (Initial Public Offering) នេះ។ ចំនួននេះ​តិច​ជាង​ការ​រំពឹង​ទុក​ពីពេលមុន (១០ពាន់លាន​ដុល្លារ) ក៏ប៉ុន្តែ នៅតែ​ច្រើន​ជាង​​ការលក់​ភាគហ៊ុន​ដំបូង​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​ផ្សេងៗ​ ទៀត នាពេល​កន្លងមក។
 
នៅពេល​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង កាលពី​ឆ្នាំ​២០០៤ Google លក់​បាន​តែ ១​ ៦៧០​លាន​ដុល្លារ​​ប៉ុណ្ណោះ។
 
តើ​ភាគហ៊ុន​របស់ Facebook មាន​តម្លៃ​ប៉ុន្មាន?
 
នៅក្នុង​ឯកសារ​ដែល​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook មិនទាន់​បាន​កំណត់​តម្លៃ​ភាគហ៊ុន ដែល​ត្រូវ​លក់​នៅឡើយទេ។ ចំនួន​ពិតប្រាកដ នៃ​​ភាគហ៊ុន ដែល​ត្រូវ​ដាក់លក់​ជា​សាធារណៈ ក៏​ Facebook មាន​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​​នេះ​ដែរ។​
នៅពេលបច្ចុប្បន្ន​នេះ គេ​ប៉ាន់ប្រមាណ​ថា ភាគហ៊ុន Facebook មាន​តម្លៃ ២៩,៧៣​ដុល្លារ ក្នុង​មួយ​ហ៊ុន។ ប៉ុន្តែ អ្នកខ្លះ​បានព្យាករ​ថា ភាគហ៊ុន​នេះ​អាច​នឹង​មាន​តម្លៃរហូតដល់​ទៅ ៤០ដុល្លារ ក្នុងមួយ​ហ៊ុន នៅពេល​ចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​មូលបត្រ។ ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែ​ការ​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ។
 
នៅពេលណា ទើបគេ​អាច​​ចាប់ផ្តើម​ទិញភាគហ៊ុន​របស់ Facebook បាន?
កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ Facebook គ្រាន់តែ​បញ្ជូន​ឯកសារ ដើម្បី​សុំ​លក់​ភាគហ៊ុន ប៉ុន្តែ នៅមិនទាន់​ចាប់ផ្តើម​លក់​ភាគហ៊ុន​នៅឡើយទេ។ ដូច្នេះ គេនៅមិនទាន់​អាច​ទិញ​ភាគហ៊ុន Facebook បាន​នៅឡើយទេ នៅពេលនេះ។ គេត្រូវ​រង់ចាំ​យ៉ាងតិច ៣ខែ​ទៀត (ក្រោយ​​ថ្ងៃ​ទី២ ឧសភា) ទើប​ Facebook ចាប់ផ្តើម​លក់​ភាគហ៊ុន​។
 

តើ Facebook មាន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​​ប៉ុន្មាន​ក្នុងមួយឆ្នាំៗ?
ចាប់ពីពេលនេះ​ទៅ ដោយ​​ Facebook ចង់​លក់​ភាគហ៊ុន​ នៅ​ក្នុង​ទីផ្សារ​មូលបត្រ Facebook មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នូវ​ស្ថានភាព​ហិរញ្ញវត្ថុ និង​សកម្មភាព​ជំនួញ​របស់​ខ្លួន។
នៅ​ក្នុង​ឯកសារ ដែល​​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook បាន​បង្ហាញ​ថា៖
  • ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ២០១១ មាន ៧១១​​លាន​ដុល្លារ
  • ប្រាក់​ចំណេញ​សុទ្ធ នៅ​ឆ្នាំ​២០១១ មាន ១០០០​លាន​ដុល្លារ
  • អ្នក​ប្រើប្រាស់សកម្ម​​ប្រចាំ​ខែ (Monthly active users) មាន ៨៤៥​លាន​នាក់ នៅ​ខែ​ធ្នូ ២០១១
  • អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ (Daily active users) មាន ៤៨៣លាន​នាក់
 
តើ​ប្រភពចំណូល​របស់ Facebook បាន​មក​ពីណា?
ប្រភពចំណូល​ធំបំផុត​របស់ Facebook គឺ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Online advertisement)  នៅ​ឆ្នាំ​២០១១ ប្រាក់ចំណូល ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មមាន រហូតដល់​ទៅ ១៥០ ​​លាន​ដុល្លារ​ ពោលគឺ ប្រមាណ ៨៥% នៃ​ប្រាក់​ចំណុល​សរុប​ប្រចាំ​ឆ្នាំ។
ប្រភព​ចំណូល​ធំ​ទីពីរ គឺ​បាន​មក​ពី​​ក្រុមហ៊ុន Zynga (១២% នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​២០១១) Zynga គឺ​ជា​ក្រុមហ៊ុន​ផលិត​ល្បែង​លើ​អ៊ីនធ័រនែត (Online Game) ដែល​​គេច្រើន​លេង​នៅលើ​ Facebook ដូចជា FarmVille, CastleVille, CityVille, Mafia Wars, Café World ។ល។

តើ​ក្រុមហ៊ុន Facebook មាន​តម្លៃ​ប៉ុន្មាន?
វា​​អាស្រ័យ​ទៅលើ​​តម្លៃភាគហ៊ុន Facebook ដែល​អ្នក​វិនិយោគហ៊ាន​ឲ្យ នៅពេល​ដែល​ភាគហ៊ុន​​​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។
ក៏ប៉ុន្តែ នៅពេលនេះ គេរំពឹង​ថា ក្រោយ​ពេល​ចូល​ក្នុង​ទីផ្សារ​មូលបត្រ ក្រុមហ៊ុន Facebook អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ១០០ពាន់លាន​ដុល្លារ។ បើសិន​ជា​ពិតជាដូចនេះ​មែន Facebook ដែលទើប​នឹង​បង្កើត​បាន​ ៨​ឆ្នាំ​នេះ នឹង​មាន​តម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន​ធំៗ​ និង​ចំណាស់ៗ​របស់​អាមេរិក ដូចជា Amazon, Caterpillar, Goldman Sachs, Ford Motor និង Boeing ជាដើម។

តើ​​អគ្គនាយក និង​ស្ថាបនិក​ Facebook (Mark Zuckerberg) មាន​ភាគហ៊ុន​ប៉ុន្មាន​?
លោក Mark Zuckerberg មាន​ចំណែកហ៊ុន​ ២៨,% ក្នុង​ក្រុមហ៊ុន​ Facebook ហើយ​ទទួល​បាន​ប្រាក់ចំណូល​ពី Facebook (ទាំង​ប្រាក់ខែ និង​ប្រាក់​ចំណូល​ផ្សេងទៀត) ចំនួន ៤៩០ ០០០​ដុល្លារ (ឆ្នាំ​២០១១) ប្រសិន​បើ​តម្លៃ​ក្រុមហ៊ុន Facebook ពិត​ជា​កើនឡើង​រហូតដល់ ១០០ពាន់លាន​ដុល្លារ ដូច​គេ​រំពឹង​ទុកមែន ភាគហ៊ុន​របស់​លោក Mark Zuckerberg ក្នុង​ក្រុមហ៊ុន Facebook នឹង​មាន​តម្លៃ​រហូតដល់​ទៅ​ជាង ២៨ពាន់លាន​ដុល្លារ។ លោក Zuckerberg នឹង​ត្រូវក្លាយ​ជា​មហាសេដ្ឋី​ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​ លំដាប់​ទី នៅ​សហរដ្ឋ​អាមេរិក និង ទី៩ នៅទូទាំង​ពិភពលោក។ សូម្បីតែ​បុគ្គលិក​របស់​ក្រុមហ៊ុន Facebook ក៏​អាច​ក្លាយ​ជា​សេដ្ឋី ដែលមាន​ទ្រព្យសម្បត្តិ​រាប់លាន​ដុល្លារ​ដែរ៕




0 មតិ:

Post a Comment