www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 4, 2012

ជំងឺទឹកនោមផ្អែមនិងការបរិភោគផ្លែឈើ

ព្រោះតែខ្លាចថា កម្រិតសារជាតិស្ករ ក្នុងឈាមមានការកើនឡើងរហូត បង្កការគ្រោះ ថ្នាក់ដល់រាងកាយទើប អ្នកកើតរោគទឹកនោមផ្អែមខ្លះ មិនហ៊ានចាប់កាន់ផ្លែឈើបរិភោគ ឬ មិនហ៊ានបរិភោគច្រើននោះឡើយ ។ ជាការពិតអ្នកកើតរោគទឹកនោមផ្អែមអាចបរិភោគផ្លែឈើបានតាមធម្មតា និង បើបរិភោគ បានត្រូវតាមវិធីអាចជួយ គ្រប់គ្រងកម្រិតសារជាតិស្ករក្នុងឈាមទៀតផង ។



ក្រុមគ្រូពេទ្យជំនាញបានធ្វើការណែនាំថា អ្នកកើតរោគទឹកនោមផ្អែមអាចបរិភោគផ្លែ ឈើក្នុងមួយថ្ងៃ ៣ ទៅ ៤ ដង ក្រោយអាហារ ឬ បរិភោគជាអាហារទំនេរតែត្រូវ កម្រិតបរិមាណដូចខាងក្រោមនេះ ៖
* ផ្លែឈើខ្នាតតូច ៥ ទៅ ៨ ផ្លែ ដូច ជាឡងកង និង ទំពាំងបាយជូរ ។
* ផ្លែឈើខ្នាតកណ្តាល ១ ទៅ ២ ផ្លែ ដូចជាក្រូច ជម្ពូ និង ចេក ។
* ផ្លែឈើខ្នាតធំមួយចំហៀងផ្លែ ដូចជា ស្វាយ និង ត្របែក ។
* ផ្លែឈើខ្នាតធំខ្លាំងអាចបរិភោគបាន មួយចម្រៀកតូចល្មមដូចជាល្ហុង ម្នាស់ និង ឪឡឹកជាដើម ៕

0 មតិ:

Post a Comment