www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 7, 2012

រដ្ឋឯកឧត្តមខៀវ កាញារីទ្ធ មន្ត្រី​ក្រសួង​ព័ត៌មាន​ប្រគល់​រថយន្ត​បំពង​សំលេង​០១​គ្រឿង​ជូន​ដល់​វិទ្យុជាតិ​កម្ពុជា​

ភ្នំពេញ​ ៖ ​ដើម្បី​បម្រើ​ឲ្យ​ការ​ផ្សព្វ​ផ្សាយ​នូវ​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​ចាប់​តាំង​ពី ​ឆ្នាំ​២០១២​នេះ ​និង ដោយ​មើល​ឃើញ​ពី​កង្វះ​ខាត ​និង​ តម្រូវការ​ជា​បន្ទាន់រ​បស់​វិទ្យុជាតិ​កម្ពុជា ​ដែល​ជា​ស្ថាប័ន​ផ្សព្វ ផ្សាយ​របស់​រដ្ឋ​ដ៏​មាន​សារៈសំខាន់​នោះ​ ឯកឧត្តម ​ខៀវ កាញារីទ្ធ ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មា​ន ​និង​ លោក ជំទាវ ​បាន​ប្រគល់​អំណោយ​រថយន្ត​បំពង​សំលេង​ ១គ្រឿង​ដែល​មាន​បំពាក់​ទៅ​ដោយ​សម្ភារៈ​ទំនើប និង ​ឧបករណ៍​បំពង​សំលេង​ផង​ ដើម្បី​យក​ទៅ​បំរើកា​រងារ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ ដែល​បម្រើ​ដល់ ​គោល​នយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នោះ​។



នៅក្នុង​ពិធី​ប្រគល់ និង ទទួល​នៅ​ទីស្តីការក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី ៦ កុ​ម្ភះ​ឯកឧត្តម រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការផ្ដល់​រថយន្ត​បំពង​សំលេង​ដល់​វិទ្យុជាតិ​នេះ គឺ​ដោយសារ​កន្លងមក​វិទ្យុ ជាតិ​កម្ពុ​ជាមាន​រថយន្ត​បំពង​សំលេង​តែ ២ គ្រឿង​ប៉ុណ្ណោះ ដែល​មិនអាច​បំពេញ​តាម​សេចក្តីត្រូវការ នៃ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើ នាពេល​ខាងមុខនេះ។



ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែងថា នៅក្នុង​ឆ្នាំនេះ​កម្ពុ​ជាមាន​ព្រឹត្តិការណ៍ធំៗជាច្រើន​ដូចជា កិច្ច ប្រជុំ​កំពូល​អាស៊ាន និង ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់​ជាដើម ដែលជា​ការងារ​មួយ​តម្រូវ​ឲ្យ យើង​មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​បំរើការ​ទៅបាន​រលូន ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា រថយន្ត​មួយ គ្រឿង​នេះ​បាន​បំពាក់​សម្ភារៈ​ទំនើប​ទាំងអស់ ដែល​អាច​ចល័ត​ចេញទៅ​ទីណា​ក៏បាន​យ៉ាង​ងាយ ស្រួល ហើយ​អាច​ថត​ចាក់​ផ្សាយបានភ្លាមៗ និង អាច​ពង្រីក​ប្រព័ន្ធ​បំពង​សម្លេង​នៅក្នុង​ទីកន្លែង​ប្រ ជុំធំៗដែលមាន​អ្នក​ចូលរ​រួម​រហូតដល់​ជាង ១ ម៉ឺន​នាក់​អាច​ស្ដាប់​បាន​ផងដែរ ៕

0 មតិ:

Post a Comment