www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 7, 2012

ផលិត​ស្រា​ពី​អាចម៍​ផ្កាយ​ដែល​មាន​អាយុ​៤.៥កោដិ​ឆ្នាំ​

តារា​វិទូ​អង់គ្លេស​បាន​ផលិត​ស្រា​ពី​អាចម៍ផ្កាយ​ជា​លើក​ដំបូង​លើ​ពិភព​លោក​នេះ​ ហើយ​អាចម៍ផ្កាយ​ដែល​លាយ​ប​ញ្ចូ​ន​គ្នា​បង្កើត​បាន​ជា​ស្រា​នេះ​មាន​អាយុ​កាល៤.៥​កោដិ​ឆ្នាំ​មក​ហើយ​។​ស្រា​ Meteorito​របស់​Caberbet​ Sauvignon ​គឺ​ជា​ការ​ឆ្នៃ​ប្រឌិត​ដោយ​តារាវិទូ​ដើម​កំណើត​Norwich ​លោក​ lanHutcheon​។ លោក​lan​បាន​កំពុងតែ​ជាប់​ទាក់​ទិន​នឹង​ការងារ​ផលិត​ស្រា​ និង​តារា​សាស្ត្រ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ហើយ​គាត់​តែងតែ​ចង់​ស្វែង​រក​វិធី​ដើម្បី​លាយ​បញ្ចូល​គ្នា​រវាង​ការងារ​ទាំង​ពីរ​របស់​គាត់​នេះ​។

ឥឡូវ​បុរស​សញ្ញា​តិ​អង់គ្លេស​រូបនេះ​កំពុងតែធ្វើការ​នៅក្នុង​ប្រទេស​ឈី​លី​ដែលជា​កន្លែង​ដែល​គាត់​មាន​ចំការ​ទំពាំងបាយជូរ​ផ្ទាល់ខ្លួន​នៅ​តំបន់ Cachapoal Valley។ ក្រៅពី​មហិច្ឆតា​នៅ​លំហ​អាកាស​គាត់​ក៏បាន​បើក​កន្លែង​ពិសោធន៍​ឃ្លាំមើល​មួយ​កាលពី​ឆ្នាំ២០០៧ដែល​ហៅថា Centro AstrononomicaTaguaTagua។ កន្លែង​នេះហើយ​ជា​កន្លែង​តែមួយគត់​ដែល​គាត់​បាន​លក់​ស្រា​ផលិត​ពី​អាចម៍ផ្កាយ​នៅលើ​ពិភពលោក​នេះ ទោះបី​គាត់​មាន​ចំណាប់អារម្មណ៍​នាំចេញ​ស្រា​ប្រភេទ​នេះ​ទៅ​ក្រៅប្រទេស​ក៏ដោយ។

នៅពេល​មិត្ត​អ្នកអាន​បានឮ​ស្រា​អាចម៍ផ្កាយ(Meteorito)ដំបូង​លោកអ្នក​ពិតជា​ឆ្ងល់​ខ្លាំងណាស់​មែន ហើយ​តើ​វា​អាច​ត្រូវបាន​ផលិត​ដោយ​របៀប​ណា! ដំណើរការ​គឺថា​បាន​លេចចេញ​ឡើង ហើយក៏​មិនមែនជា​ការងារ​លំបាក​ដែរ។ អ្វីៗទាំងអស់​បានកើត​មាន​ឡើង​ដោយ​យក​ទំពាំងបាយជូរ​Cabernet Sauvignoពី​ចំការ​ទំពាំងបាយជូរ Tremonte Vineyard របស់លោក​កាលពី​ខែមេសា ឆ្នាំ២០១។



គំនិត​ផ្តួចផ្តើម​នៃ​ការផលិត​ស្រា​នេះ​ដំបូង​គឺថា មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មាន ដាក់​ត្រាំ​ទំពាំងបាយជូរ២៥ថ្ងៃ​ដើម្បី​ឲ្យ​ប្រែក្លាយជា​ជាតិ​ស្ករ​រហូតដល់​ក្លាយ​ជាតិ​ស្រវឹង។ បន្ទាប់មក​ដែលជា​ជំហាន់​ដ៏​សំខាន់បំផុត​គឺ​ការច្នៃប្រឌិត​ស្រា Meteoritoដោយ​ត្រាំ​ទុក​និង​ធ្វើតេស្ត​អស់​រយះពេល​មួយឆ្នាំ​ពេញ។ កំឡុង​ពេលនេះ ស្រា​នេះ​ត្រូវបាន​រក្សាទុក​ក្នុង​ធុង​ឈើ​ជាមួយនឹង​អាចម៍ផ្កាយ​រយះពេល១២ខែ។ បន្ទាប់ពី​មួយឆ្នាំ​កន្លងផុតទៅ​ស្រា​អាកាស​បាតុភូត​នេះ​ត្រូវបាន​លាយ​បញ្ចូល​ជាមួយនឹង​Cabernet Sauvignon មួយចំនួនទៀត។

ប្រហែលជា១០.០០០លីត្រ​នៃ​ស្រា​ដ៏​ពិសេស​នេះ​ត្រូវបាន​ពិសា​អស់យ៉ាង​ឆាប់រហ័ស។ អាចម៍ផ្កាយ​ដែល​ស្ថិតក្នុង​ចម្ងល់​មាន​ប្រវែង៣អ៊ិ​ញ និង​មិនមែនជា​កម្មសិទ្ធិ​របស់​លោក Hutcheonទេ ប៉ុន្តែ​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​អាមេរិក​ម្នាក់​ដែល​បាន​ប្រមូល ហើយ​គាត់​ក៏​មិនបាន​បដិសេធ​ក្នុងការ​ប្រើប្រាស់​ដ៏​ពិសេស​នេះដែរ។

ខ​ណះ​ពេលនេះ​អាចម៍ផ្កាយ​មាន​អាយុកាល៤.៥កោដិ​ឆ្នាំ​ទៅហើយនោះ វា​ក៏​ត្រូវបាន​គេ​ជឿថា វា​បាន​ធ្លាក់​អស់​រយះពេល៦០០០ឆ្នាំ​មកហើយ​ដែរ​នៅ​តំបន់ Atacama Desert ភាគ​ខាងជើង​ប្រទេស​ឈី​លី។

វា​ជា​ប្រភេទ​ស្រា​ដ៏​ពិសេស​ប្លែក​ជា​លើកដំបូង​នៅលើ​ពិភពលោក ហើយ​តើ​មាន​រស់ជាតិ​បែបណា​ទៅ? លោកអ្នក​ចង់ដឹង​ទេ? បើ​យោងតាម​លោក Hutcheonជា​អ្នក​ផលិត​បាន​ឲ្យ​ដឹងថា ស្រា​ដែល​លាយ​ជាមួយ​ថ្ម​នេះ​មាន​រស់ជាតិ​បំផុត។ គាត់​បន្ថែមថា គម្រោង​របស់គាត់​គឺជា​ការប្រឹងប្រែង​មួយ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មានឱកាស​ប៉ះពាល់​អ្វីមួយ​ពី​លំហ​អាកាស​ដែលជា​ប្រវត្តិ​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​មាន​អារម្មណ៍​ដ៏​ពិសេស​នឹង​ស្រា​នេះ។ គាត់​បន្ថែមថា “នៅពេល​អ្នក​ពិសា​ស្រា​នេះ មានន័យថា អ្នក​កំពុង​ពិសា​សមាសភាគ​អ្វីមួយ​ពី​កំណើត​ប្រព័ន្ធ​ព្រះអាទិត្យ​ហើយ”៕

0 មតិ:

Post a Comment