www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 27, 2012

អស់​បញ្ហា​ជា​មួយនឹង​កុំព្យូទ័រ​ Drivers

វា ​ជា​រឿង​ធម្មតា​បន្ទាប់ពី​អ្នក​ធ្វើ​ការ​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិការ​ វីនដូថ្មីហើយ ​Driverមួយ​ចំនួន​គឺ​មិន​ត្រូវ​បាន​ស្គាល់​​ដូចជាDriver​សម្លេង និងVGAជាដើម។ ប្រសិន​បើ​អ្នក​ស្គាល់​នូវ​ប្រភេទ និង​សេរី​កុំព្យូទ័រ​របស់​អ្នក​នោះ វា​នឹង​មាន​ភាព​ងាយ​ស្រួល ដោយ​អ្នកគ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រុម​ហ៊ុន​កុំព្យូទ័រនោះ ​អ្នកនឹងរក​ឃើញ​នូវ​រាល់​Driver ទាំងអស់​ដែល​អ្នក​ត្រូវ​ការ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​មិន​​ស្គាល់ប្រភេទ​កុំព្យូទ័រ​ និង​សេរី​​ទេនោះ​ ​វា​គឺ​ជា​បញ្ហា​ដ៏​ពិបាក​មួយ​ប្រសិន​បើ​អ្នក​គ្មាន​កម្មវិធី​ជំនួយ​ទេនោះ។ ប៉ុន្តែ​អ្នក​មិនបាច់​បារម្មណ៍ទេ គំនិត​សូមនែនាំ​កម្មវិធី ​មួយ​ដែល​មាន​ឈ្មោះ​ថា 3DP Chip ដែល​ជា​កម្មវិធី ជំនួយ​ក្នុង​ការ​ស្វែរ​រក​Driver របស់​កុំព្យូទ័រ។ កម្មវិធីនេះ​គឺ​ជា​កម្មវិធី​ដែល​សមញ្ញ​ហើយ​ងាយ​ស្រួល​ប្រើ។

តើ​3DP Chip ប្រើ​យ៉ាង​ម៉េច?

១- ចុច​ត្រង់​នេះ​ដើម្បី​ធ្វើ​ការ​ទាញ​យក​កម្មវិធី​3DP Chip ។

២- បន្ទាប់ពីធ្វើការ​ទាញ​យក​ហើយ សូម​ដំណើរ​ការ​កម្មវិធី​នេះ។ ខាងក្រោម​នេះ​គឺ​ជារូប​កម្មវិធី 3DP Chip កំពុង​ដំណើរការ។



៣- ចុច​លើ​ប្រភេទ​Driverដែល​អ្នក​ត្រូវ​ការ ដែល​ក្នុង​នោះ​មានដូចជា CPU Motherboard Video Card, Sound Card និង Ethernet Card។

៤- បន្ទាប់​ពី​អ្នក​បាន​ចុច​លើ​Driverណា​មួយហើយ​នោះ វា​នឹង​នាំ​អ្នក​ទៅ​កាន់​គេហទំព័រ​មួយ​ដែល​មាន​ផ្ទុក​Driverដែល​អ្នកត្រូវ​ ការ ហើយ​អ្នក​អាច​ធ្វើ​ការ​ទាញ​យក​Driverនោះ​មក​តម្លើង​នៅ​ក្នុង​កុំព្យូទ័រ​ របស់​អ្នក​ដោយ​ឥត​គិត​ថ្លៃ។

ប្រភពពី៖ គំនិត

0 មតិ:

Post a Comment