www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 2, 2012

Edinson Cavani នឹងក្លាយជាកំពូលវាយប្រហានៅ​ Liverpool

យោងតាមប្រភពព័ត៌មាន គេហទំព័រ Goal.com កាលពីថ្ងៃទី៣១ ខែមករា ២០១២ បានឱ្យដឹងថា លោក Kenny Dalglish អ្នកចាត់ការទូទៅ ប្រចាំក្លឹបហង្សក្រហម Liverpool មានគម្រោងចង់ទិញ កីឡាករ Edinson Cavani ខែ្សប្រយុទ្ធរបស់ក្លឹប Napoli មកកាន់ទឹកដី Anfield ឱ្យបានមុនរដូវកាល បើកចំហរទីផ្សាទិញលក់កីឡាករ ត្រូវបានបិទ។



លោក Kenny Dalglish បានចុះឈ្មោះកីឡាករ Edinson Cavani ខែ្សប្រយុទ្ធសញ្ជាតិ អ៊ុយរ៉ាហ្គាយ រូបនេះនៅក្នុងបញ្ជីទិញលើគេ ដើម្បីជំនួសតំណែងកីឡាករ Luis Suarez ដែលកំពុងជាប់ពិន័យ ទន្ទឹមនឹងពេលដែលកីឡាករ Bellamy ត្រូវការពេលវេលាសម្រាកព្យាបាលរបួសមួយរយៈ។ គួររំលឹកថា ចាប់តាំងពីកីឡាករ Suarez ជាប់ពិន័យមក បានធើ្វឱ្យក្លឹប Liverpool ប៉ើងចេញពីតារាង Top 4 ក្នុងការប្រកួត Barclay Premier League នារដូវកាលកន្លងមក។

គេរំពឹងទុកថា កីឡាករ Edinson Cavani អាចជាដៃគួដ៏ល្អជាមួយមិត្តរួមសញ្ជាតិរបស់គេ គឺកីឡាករ Suarez ដែលកីឡាករទាំងពីរនាក់នេះ មានភាពលេចធ្លោ យ៉ាងខំា្លងក្នុងកំឡុង World Cup 2010 នៅអាហ្វ្រិចខាងត្បូងកន្លងទៅ។ លោក Kenny Dalglish មានជំនឿចិត្តយ៉ាងមុតមាំថា ការប្រកួតប្រជែង ជើងឯកនឹងកាន់ តែក្តៅកគុកនារដូវកាលក្រោយទៀត។

កីឡាករ Edinson Cavani ឆ្នាំនេះមានវ័យ២៤ឆំា្ន ហើយផេ្ទរមកកាន់ទឹកដី Stadio San Paolo របស់ Napoli កាលពីរដូវ ក្តៅនាឆ្នាំ២០១០កន្លងទៅ ដែលរហូតមកដល់ពេលនេះ កីឡាកររូបនេះរកគ្រាប់បាល់បាន ៥១គ្រាប់ក្នុង ចំណោម ៧២ប្រកួត។ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ អាចចូលរួមជាមួយហង្សក្រហម Liverpool ដោយសារតែលោក Kenny Dalglish បម្រុងនឹងចំណាយទឹកបា្រក់ ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កីឡាកររូបនេះ ស្របពេលដែលក្លឹប Napoli បានដាក់តម្លៃ ៣០លានផោន។ គួរបញ្ជាក់ថា ក្លឹបតោខៀវ Chelsea និងក្លឹបអ្នកមានសម័យថ្មី Man City ក៏មានគម្រោងចង់បានកីឡាករនេះដែរ តែទំនងជាមិនមានលទ្ធភាពទេមើលទៅ៕

0 មតិ:

Post a Comment