www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 16, 2012

Google ទិញ​យក​ក្រុម​ហ៊ុន Motorola​​ ក្នុង​តម្លៃ​ ១២,៥​ ​ពាន់​លាន​ដុល្លារ

និយ័ត​ករ​អាមេរិក និង​អឺរ៉ុប បាន​អនុម័ត​ចំពោះ​ការ​ទិញ​យក​ក្រុម​ហ៊ុន Motorola Mobility Holdings Inc ពី​សំណាក់​ក្រុ​ម​ហ៊ុន Google Inc ក្នុង​តម្លៃ​ ១២,៥​ពាន់​លាន​ដុល្លារ និង​ថា​ខ្លួន​នឹង​​តាម​ដាន​យ៉ាង​ម៉ត់​ចត់​លើ​ក្រុម​ហ៊ុន​អ៊ីនធើណិត​ដ៏​ធំ​ មួយ​នេះ ដើម្បី​ធានា​ឲ្យ​បាន​ថា ​សិទ្ធិពិសេស​លើ​របក​គំហើញ​ថ្មី (Patent) ដែល​មាន​សារៈ​សំខាន់​ចំពោះ​ឧស្សាហកម្ម​ទូរគមនាគមន៍ នឹង​ត្រូវ​​បាន​ផ្តល់​អាជ្ញាប័ណ្ណ​​ក្នុង​តម្លៃ​ប្រកបដោយ​យុត្តិធម៌​។
នេះ​គឺ​ជា​ការ​អនុម័ត​មួយ​ ​ក្នុង​ចំណោម​ការ​អនុម័ត​ជា​ច្រើន​កាល​ពី​ថ្ងៃ​ ចន្ទ ដែល​បាន​បង្ហាញ​ពី​ការ​តស៊ូ​​​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នានា​ក្នុង​​​ ការ​ទិញ​យក​សិទ្ធិ​ពិសេស​លើ​របក​គំហើញ​ថ្មី​​ជា​ច្រើន។
ក្រសួង​យុត្តិធម៌​អាមេរិក ក៏​បាន​អនុម័តផង​ដែរ​​ឲ្យ​ក្រុមហ៊ុន Apple លើ​​ការ​ទិញ​យក​សិទ្ធិពិសេស​​​​​របស់​ក្រុម​ហ៊ុន​កាណាដា Nortel Networks Corp ជាច្រើន ដែល​​ក្រុម​ហ៊ុននេះ​​បានក្ស័យ​ធន​ទៅ​ហើយ​នោះ និង​បាន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុនអេឡិត​ត្រូនិច​របស់​អាមេរិក​មួយ​នេះ​​​ទិញ​ យក​សិទ្ធិ​ពិសេស​នា​នា​ ​ដែល​ធ្លាប់​ជា​​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន Novell Inc ផង​ដែរ។
ក្រុម​ហ៊ុន Google ដែល​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android របស់​ខ្លួន​មាន​ប្រជា​ប្រិយ​បំផុត​​សម្រាប់​ទូរស័ព្ទ​ទំនើប​ដែល​​អាច​ភ្ជាប់ ​អ៊ីធើណិត​បាន​នោះ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​សីហា​ថា ក្រុម​ហ៊ុន​របស់​ខ្លួន នឹង​ទិញ​យក​ក្រុម​ហ៊ុនផលិត​ទូរស័ព្ទ Motorola ដើម្បី​ទទួលបាន​​សិទ្ធិពិសេស​​ចំនួន ១៧ ០០០ និង​កម្ម​វិធីចំនួន ៧ ៥០០ ខណៈ​ក្រុម​ហ៊ុន​នេះ កំពុ​ង​ព្យាយាម​ប្រកួត​ប្រជែង​ជាមួយ​គូ​ប្រជែង​នា​នា​ ​ដូច​ជា​ក្រុម​ហ៊ុន Apple និង​កំពុង​ការ​ពារ​ខ្លួន​​ឯង និង​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ដែល​ប្រើ​ប្រាស់​កម្ម​វិធី Android នា​នា​ពី​ការ​ប្តឹង​ពី​បទ​រំលោភ​លើ​​សិទ្ធិពិសេស​លើ​របក​គំហើញ​ថ្មី៕



អត្ថបទ៖​​ ភ្នំពេញ ប៉ុស្តិ៍  

0 មតិ:

Post a Comment