www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 16, 2012

ហេតុអ្វីបានជារុស្សីគាំទ្រស៊ិរ៉ី?

ចាប់តាំងពីមានការច្របូកច្របល់នៅក្នុង ប្រទេសស៊ីរីមកគឺមានតែប្រទេសរុស្សី នឹងប្រទេសចិនទេដែលគាំទ្រប្រទេស ស៊ិរីជាប់រហូតមក។មានមូលហេតុ៦យ៉ាងដែលនាំអោយរុស្សីធ្វើបែបនេះ។
១-ប្រទេសរុស្សីជាប្រទេសសម្ព័ន្ឋភាពសំខាន់នៅក្នុងពិភពអារ៉ាប់។

២-ជាដែគូដ៏សំខាន់របស់រុស្សី ដែលសព្វថ្ងៃនេះ រុស្សីបានបណ្តាក់ទុននៅប្រទេសស៊ីរីមានចំនួន ២០០០០លានដុល្លាអាមេរិក។ហើយមានការចុះហត្ថាលេខាលោះជុះនួយយោធាក្នុងទឹកប្រាក់៤០០០លានដុល្លា។ ម្យ៉ាងទៀតកាលពីឆ្នាំ ២០១០ស៊ីរីបានទិញយន្តហោះនឹងអាវុធពីរុស្សីចំនួន៧០០លានដុល្លាអាមេរិក។

៣-រុស្សីមានមូលដ្ឋានទ័ពជើងទឹកដ៏ធំមួយនៅកំពង់ផែសមុទ្រតាទុសនៃប្រទេសស៊ីរី។

៤-រុស្សីបានយល់ឃើញថាពួកប្រឆាំងស៊ីរីបានពឹងផ្អែកទៅលើបណ្តាប្រទេសនៅតាមឈូងសមុទ្រ នឹងប្រទេសទួរគីដោយពុំបានទិញអាវុធពីប្រទេសរុស្សី។ដូច្នោះធ្វើអោយរុស្សីបាត់បង់ផលប្រយោជន៏ពីតំបន់មជ្ឈឹមបូពាហ៏មួយនេះ។

៥-រុស្សីឈប់មានជំនឿទៅលើការសន្យារបស់បណ្តាប្រទេសលោកខាងលិចពីការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរី។

៦-សព្វថ្ងៃនេះប្រទេសរុស្សីកំពុងតែត្រៀមការបោះឆ្នោតប្រធានាធិបតីដូច្នោះលោកពូទីនមិនចង់ ស្ថិតនៅក្រោមគំនាបរបស់បស្ចឹមប្រទេសនឹងមិនចង់មានពាក្យក្បត់នឹងសម្ព័ន្ឋមិត្តនៅចំពោះមុខ អ្នកបោះឆ្នោតអោយលោកនោះ។

0 មតិ:

Post a Comment