www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 23, 2012

Hotspot Shield: កម្មវិធីការពារអត្តសញ្ញាណអ្នកនៅលើអ៊ិនធឺណិត


អ៊ិនធឺណិតគឺជាទីកន្លែងដែលយើងធ្វើការទំនាក់ទំនង កំសាន្ត សិក្សា រាប់អានមិត្តភក្តិ ទិញទំនិញ និងកិច្ចការជាច្រើន​ទៀត។ ទោះបីជាអ៊ិនធឺណិតជាកន្លែង​ដែល​អាចអោយយើង​ធ្វើ​អ្វីៗ​ស្ទើរ​តែ​គ្រប់​យ៉ាង​ ក៏ដោយ ប៉ុន្តែ​វាក៏ជាកន្លែង​ដែល​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​ផងដែរ ដូចជា​អ្នកអាចត្រូវបាន​ពពួក​Hacker លួចចូល​ទៅក្នុង​ប្រព័ន្ធកុំព្យូទ័រ​របស់អ្នកជាដើម។ ជារឿយៗ គ្រោះថ្នាក់អាចកើតមានឡើង​នៅ​ពេល​ដែល​អ្នក​បញ្ចូល ឈ្មោះអ្នកប្រើ(User) និងពាក្យសម្ងាត់(Password) ឬក៏ប្រើប្រាស់ប័ណ្ណ​ឥណទាន(Creditcard)​ដើម្បី​ទិញ​ទំនិញនានានៅ​លើ​បណ្តាញ គឺ​ពត៌មានទាំងនេះ​អាចត្រូវបានលួច​ដោយ​ពពួកHacker។

បច្ចុប្បន្ននេះ​ មានកម្មវិធី​ជាច្រើន​ដែលបង្កើតឡើង​ដើម្បីដោះស្រាយ​បញ្ហា​ខាង​លើ​នេះ ពោល​គឺ​ទប់​ការស្កាត់​គ្រោះថ្នាក់​នានា​ដែល​អាច​កើត​មាន​ឡើង​ដូច​បាន​ រៀបរាប់​ខាង​លើ។ Hotspot Shield គឺជា​កម្មវិធីដ៏​ល្អ​មួយ​ក្នុង​ចំណោម​នានា។ វាជាកម្មវិធី​ឥតគិតថ្លៃ ដែលមាន​តួនាទី​ការពារ​ការប្រើប្រាស់​អ៊ិនធឺណិត​ដោយ​សុវត្ថិភាព មិនថា​អ្នកប្រើប្រាស់​អ៊ិនធីណិតនៅ​គេហដ្ឋាន​ ឬក៏តាម​ទី​សាធារណៈ​នោះ​ទេ។ កម្មវិធី​នេះ​នឹង​ជួយ​ការពារ​អត្តសញ្ញាណ​របស់​អ្នក​នៅ​លើ​ប្រព័ន្ធ​ អ៊ិនធឺណិតតាមរយៈHTTPS(Hypertext Transfer Protocol Secure Site)នៅពេលដែល​អ្នកធ្វើការទិញទំនិញ​ផ្សេងៗនៅ​លើ​បណ្តាញ។ ដូចនេះ​អ្នក​និង​មិនចាំបាច់បារម្មណ៍​ថា​ ប័ណ្ណ​ឥណទាន(CreditCard)នឹង​ត្រូវ​បាន​គេ​លួច​នោះ​ឡើយ​នៅ​ពេល​ដែល​អ្នក​ ប្រើប្រាស់​ Hotspot Shield។ មិនតែ​ប៉ុន្តែ​ប៉ុណ្ណោះ ជាមួយ​កម្មវិធី​នេះ អ្នក​អាចប្រើអ៊ិនធឺណិតដោយសេរី​ដោយ​មិនចាំបាច់​ខ្វាយ​ខ្វល់​ថា​មាន​គេដឹងថា​ អ្នក​កំពុងធ្វើ​អ្វី​នោះ​ទេ ព្រោះ​Hotspot Shield បានជួយ​លាក់បាំង​នូវ​អាស័យដ្ឋានIP របស់កុំព្យូទ័រ​អ្នក។ ដូចនេះ​អ្នក​អាច​ប្រើប្រាស់​អ៊ិនធឺណិតជា​លក្ខណៈអានាមិក។

ក្រៅពីនេះ កម្មវិធី​នេះ​អាចជួយអោយ​អ្នក​ចូលទៅកាន់​គេហទំព័រ​ដែល​​ហាមឃាត់(Blocked Website) យ៉ាងងាយ​ស្រួល។ ដូចនេះ​ បើសិនជាអ្នកចង់​ចូល​ទៅ​កាន់​គេហទំព័រ​ផ្សេងៗ​ដែល​បាន​ហាមឃាត់​នៅ​ទី​កន្លែង​ របស់​អ្នក​ Hotspot Shield អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។

Hotspot shield គឺមានសម្រាប់ប្រព័ន្ធប្រតិបត្តិការ​ Window និងMac OS ដែល​សុទ្ធតែ​ឥតគិតថ្លៃ។ដើម្បីចូលទៅទាញយក​កម្មវិធី​នេះ​មក​តម្លើង​នៅ​ក្នុង​ កុំព្យូទ័រ​តាម​រយៈអាស័យដ្ឋាន៖ http://hotspotshield.com/

ប្រភពពី៖ គំនិត

0 មតិ:

Post a Comment