www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 23, 2012

តាចាស់ចាប់រំលោភក្មេងស្រីអាយុ ១៤ឆ្នាំ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំ​ណាស់ ​ល្បិច​ខ្ពស់​គំ​នឹត​ថោក បាន​ប្រើក​ល​ល្បិច​ល្បួង​លួង​លោម​ក្មេង​ស្រី​អាយុ​ ១៤ឆ្នាំ យក​ទៅ​រំ​លោភ ​ក្នុង​កម្ពោត​ព្រៃ​ក្បែរ​មាត់​បឹង ដោយ​អះ​អាង​ថា​នាំ​ទៅ​ចូល​រូប ដើម្បី​យក​កំ​ណប់​ ដែល​ក្មេង​ស្រី​នោះ​មាន​ពី​អតីត​ជាតិ ត្រូវ​បាន​​កម្លាំង​ន​គរ​បាល​ ស្រុក​មង្គល​បូរីចាប់​ឃាត់​ខ្លួន បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ហេតុ​ការណ៍​នេះ​បាន​កើត ឡើង​នៅ​វេលា​ម៉ោង ​១រសៀល​ ថ្ងៃ​ទី​២១​ ខែកុម្ភៈ ឆ្នាំ២០១២ នៅ​ចំ​ណុច ​វាល​ស្រែ​ខាង​ត្បូង​ភូមិ​ព្រះ​អង្គ សង្កាត់​កោះ​ពង​សត្វ​ ក្រុង​សិ​រី​សោ​ភ័ណ  ខេត្ត​បន្ទាយ​មាន​ជ័យ ។
លោក​អធិការ​នគរបាល​ស្រុកមង្គល​បូរី បាន​ប្រាប់​ឲ្យ​ដឹង​​ថា ៖ បុរស​ចំ​ណាស់​ល្មោភ​កាម​ឈ្មោះ និត  ថន អាយុ៥៨ឆ្នាំ នៅ​ភូមិ​គោក ឃុំ​-ស្រុក​បវេល ខេត្ត​បាត់ដំបង  ជា​គ្រូ​ថ្នាំ​ខ្មែរ ។ ចំ​ពោះ​ការ​ចាប់​ឃាត់​ខ្លួន​នេះ បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ និង​តាម​បញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​រង អម​សា​លា​ដំ​បូង​ខេត្ត​បន្ទាយ​មាន​ជ័យ ។
លោក​អធិការ​បាន​បន្ត​ថា ៖ តាម​ការ​រៀប​រាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​  បាន​បំ​ភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ជារៀង​រាល់​ថ្ងៃ​នាង​តែង​តែមាន​ជម្ងឺ​ឈឺ​ក្បាល  ហើយ​ម្តាយ​នាង​បាន​​ទៅ​​ទិញ​​ថ្នាំ​ខ្មែរ​ពីតា​ល្មើសនេះយក​មក​ស្ងោរ​ផឹក ហើយ​​ជា​និ​ច្ច​កាល​​តា​​នេះ​តែង​​ទូរ​​ស័ព្ទ​​មក​​សួរ​ម្តាយ​​​​នាង​​ពី​ រឿង​ជម្ងឺ​របស់​នាង ។ នៅ​ថ្ងៃ​កើត​ហេតុ​វេលា​ម៉ោង ១រសៀល ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១២  បុរស​ចំ​ណាស់​រូប​នេះបាន​ទូរ​ស័ព្ទមក​ម្តាយ​នាង តែ​គាត់​មិន​នៅ​បាន​នៅ​ផ្ទះរូបនា​ង​ក៏​លើក​ទូរ​ស័ព្ទ​ទទួល  ស្រាប់​​តែ​ឈ្មោះ និត​ ថន នេះបាន​និ​យាយ​ណាត់​នាង​ឲ្យ​ទៅ​ជួប​នៅ​ផ្លូវ​កែង​ក្នុង​ភូមិ​ព្រះ​ស្រែ​ ដើម្បី​ទៅ​ចូល​រូប​យក​កំ​ណប់​ព្រោះ​នាង​មាន​កំ​ណប់​ទ្រព្យ​ពីអតីត​ជាតិ​ កប់ទុក​នៅ​នឹង​ដំ​បូក​មួយ​កន្លែង  ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ដំ​បូក​មួយគាត់​និ​យាយ​ថា នៅ​កន្លែង​នោះ​មាន​មនុស្ស​ច្រូត​ស្រូវ​ចូល​រូប​មិន​កើត​ទេ ការ​ដែល​ចូល​រូប​យក​គំណប់នេះ​លុះ​ត្រា​តែ​កន្លែង​ស្ងាត់បាន​រូប​ចូល​ និង​ប្រាប់​ពី​កន្លែង​កប់​កំណប់ ។ ក្មេង​ស្រី​នោះ​បាន​បន្ត​ថា ក្រោយមក​គាត់​បាន​ឌុប​នាង​ទៅ​ចំ​ណុច​វាល​ស្រែ​ខាង​ត្បូង​ភូមិ​ព្រះ​អង្គ សង្កាត់​កោះ​ពង​សត្វ ក្រុងសិរី​សោ​ភ័ណ រួច​នាំ​ចូល​ទៅ​ក្នុង​កម្ពោត​ព្រៃ​ក្បែរ​បឹង​រួច​ឲ្យ​នាង​ដោះ​សំ​លៀក​បំពាក់ ឯ​គាត់​ក៏​ដោះ​សំ​លៀក​បំ​ពាក់​ដែរ បន្ទាប់​មក​គាត់​ក៏​ធ្វើ​សកម្ម​ភាព​រំ​លោភ​នាង ប្រ​ហែល​ជា​ ១ម៉ោង​ទើប​គាត់​ក្រោក រួច​ឌុប​ខ្ញុំ​មក​ផ្ទះ ។
លោក​អធិ​ការ​ន​គរ​បាល​ស្រុក​បាន​បញ្ជាក់​ថា នៅ​​ចំ​​ពោះ​​មុខ​​សមត្ថ​​កិច្ច​​​បុ​រស​​​អគតិ​តណ្ហា​ក្រាស់រូប​នេះ បាន​សារ​ភាព​ពី​ទង្វើ​ដ៏​គំ​រក់​របស់​ខ្លួន ដែល​បាន​បោក​ប្រាស់​ធ្វើ​សកម្ម​ភាព​មិន​គប្បី​ទៅ​លើ​ក្មេង​ស្រី​រូប​នោះ​ ។ ដោយ​​ផ្អែក​​តាម​​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ និង​​ចម្លើយ​សារ​ភាព​របស់​ជន​ល្មើស កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បាន​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូន​ មកស្នង​ការដ្ឋាន​នគរបាល​ខេត្ត  ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ឲ្រសិក្ត​សម​នឹង​ទង្វើ​ដែល​គេ​បាន​ប្រ​ ព្រឹត្តទៅ​លើ​ក្មេង​ស្រី​រ​ងគ្រោះ ។



ប្រភព៖​ អគ្គស្នងការដ្ឋាននគបាលជាតិកម្ពុជា

0 មតិ:

Post a Comment