www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 1, 2012

នារីរូបណាមានសំណាងដែលJaycee Chan ......?


លោក ចៃស៊ី ចាន់ (Jaycee Chan ) កូន​ប្រុស​របស់​តា​រា​ហូ​លី​វូដ​លោក ជែកគី ចាន់ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្គាល់​ជា​ទូ​ទៅ​ថាគឺ​ជា​លោក ឈិន ឡុង នោះ ថ្មី​ៗ​នេះ​ក្នុង​កិច្ច​សម្ភាស​មួយ​លោកបាន​និយាយ​ថា អនាគត​ភរិយា​របស់​លោក​ត្រូវ​តែ​ជា​នារី​ឈ្លាស​វៃ​ មាន​ទេពកោសល្យ​ និង​មាន​កម្រិត​វប្បធម៌​ខ្ពស់ ។ ដោយ​ឡែក​តា​រា​ម៉ូដែល​វ័យ​ក្មេង​ដែលមាន​រូប​សម្បត្តិ​​​ស្អាតៗ​​នោះ​គឺ​មិន​ ស័ក្តិ​សមនឹង​លោក​ទេ ។
លោក​ ចៃ​ស៊ី ចាន់ ក៏​បាន​សារ​ភាព​ថា​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​តា​រា​ចម្រៀង​នាង ផេនី ថៃ (Penny Tai ) ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថាពេល​នេះ​លោក​នៅ​លីវ​ទេ បន្ទាប់​ពី​បែក​បាក់​ជា​មួយ​នាង​ក្នុង​ឆ្នាំ​២០០៦​មក ។ នេះ​បើ​យោង​ តា​ម​ប្រភព​ពី​គេ​ហ​ទំព័រ​មេយ៍​ដេលី​ចេញ​ផ្សាយ​ថ្ងៃ​ទី​៣០ មករា​ ។
ទន្ទឹម ​នឹង​នេះ​លោក ចៃ​ស៊ី​ ចាន់​​ ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ថា មាន​ទំនាក់​ទំនង​ជា​មួយ​នារី​វ័យ​ក្មេង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ រួម​ទាំង​នាង ដា យ៉ន (Da Yuan) ​និង​នាង នេហ្សា (Nesha) តា​រា​ម៉ូដែល​តៃ​វ៉ាន់​​ផង​ដែរ ។
ដោយ​ឡែក​នាង ដា យ៉ន​ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំងចំពោះ​ការ​មិន​ទទួល​ស្គាល់​ និង​ធ្វើ​មិន​ដឹង​មិន​ឮ​ដោយ​លោកចៃ​ស៊ី ចាន់ ហើយ​នាង​បាន​សរសេរ​នៅ​ក្នុង​គេហ​ទំព័រ​ផ្ទាល់​ខ្លួនរបស់​នាង​ថា “ អូន​អស់​សង្ឃឹម​ខ្លាំង​ណាស់​ ” ។
លោកចៃ​ស៊ី ចាន់ កើត​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​១៩៨២ នៅ​ទី​ក្រុងឡូស​អេន​ចឺឡេស រដ្ឋ​កាលី​ហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក ។ លោកជា​កូន​ប្រុស​របស់​លោក​Jackie Chan ជា​មួយ​នាង Feng-Jiao Lin​ តា​រា​ភាព​យន្ត​តៃ​វ៉ាន់ ។ លោកគឺ​ជា​តា​រា​ភាព​យន្ត, តា​រា​ចម្រៀង, ជា​អ្នក​តែង​បទ​ភ្លេង ជា​កវី​និពន្ធ​ និង​ជា​អ្នក​លេង​ហ្គីតា​៕ 01,Feb,2012/ 09:04AM

0 មតិ:

Post a Comment