www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 1, 2012

​ខេត្ត​ប៉ៃលិន​ប្រទេស​កម្ពុ​ជា​ ​​ចុះ​កិច្ច​ព្រម​ព្រៀ​ង​សហ​ការ​អភិវឌ្ឍ​ន៍​និង​ ​ទី​ក្រុង​ហ្សែ​ក​ប៊ួ​រ​ ​អុក​តឺ​វី​ល​នៃ​ប្រទេស​បារាំង​



ខេត្ត​ប៉ៃលិន​ ​៖ កាលពី​ថ្ងៃ​ទី​៣១ ខែ​មក​រា​ ​ឆ្នាំ​២០១២ វេលា​​ម៉ោង​១១:០០ ការ​មក​ដល់​របស់​លោក​ ​សូ​ង​ ​ហ៊ូ​ម៉ា​កា​ណាស់​ ​អភិបាល​ទី​ក្រុង​ហ្សែ​ក​ប៊ួ​រ​ ​អុក​តឺ​វី​ល​នៃ​ប្រទេស​បារាំង​ ​ ​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ ​សហ​ការ​អភិវឌ្ឍ​ន៍​រវាង​ខេត្ត​ប៉ៃលិន​ប្រទេស​កម្ពុ​ជា​ ​និង​ ​ប្រទេស​បារាំង​ ​ជាមួយ ​ឯក​ឧត្ត​ម​ ​អ៊ី​ ​ឈាន​ ​អភិបាល​ខេត្ត​ប៉ៃលិន​ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​ ​។

នៅ​ក្នុង​ពិធី​មាន​ការ​ចូល​រួម​ពី​ ​ឯក​ឧត្ត​ម​អភិបាល​រង​ខេត្ត​ ​និង​ ​អភិបាល​នៃ​គ​ណៈ​អភិបាល​ក្រុង​-ស្រុក​ ​លោក​ស្នង​ការ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ ​និង​ ​លោក​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ​និង​មេ​បញ្ជាការ​កង​តំបន់​ ​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ ​លោក​ប្រធាន​មន្ទីរ​ ​អនុ​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត​ ​ ​។

នៅ​ក្នុង​ពិធី​លោក​ ​សូ​ង​ ​ហ៊ូ​ម៉ា​កា​ណាស់​ ​អភិបាល​ទី​ក្រុង​ហ្សែ​ក​ប៊ួ​រ​ ​អុក​តឺ​វី​ល​នៃ​ប្រទេស​បារាំង​ ​បាន​អាន​នូវ​សុន្ទរ​កថា​ ​អំពី​គោល​ដៅ​ក្នុង​កិច្ច​សហ​ប្រការ​គ្នា​រវាង​ខេត្ត​ប៉ៃលិន​ប្រទេស​កម្ពុ​ជា​ ​និង​ទី​ក្រុង​ហ្សែ​ក​ប៊ួ​រ​ប្រទេស​បារាំង​ ​ ​។

ជា​ចុង​បញ្ចប់​លោក​អភិបាល​ក្រុង​ហ្សែ​ក​ប៊ួ​រ​នៃ​បារាំង​ ​បាន​ថ្លែង​អំណរ​គុណ ​ឯក​ឧត្ត​ម​ ​អ៊ី​ ​ឈាន​ ​និង​បាន​បញ្ជាក់​ការធ្វើ​កិច្ច​សហ​ការ​បាន​រិ​ត​ចំណង​គ្នា​កាន់តែ​ជិត​ស្និទ្ធ​ ​ហើយលោក​បាន​ចាត់​ទុក ​ឯក​ឧត្ត​ម​ ​អ៊ី​ ​ឈាន​ ​ដូច​ជា​ប្អូន​ប្រុស​ទៀត​ផង​ ​ ​ជា​កិច្ច​បញ្ចប់​នៃ​ពិធី​លោក​បាន​ចុះ​ហត្ថា​លេខា​ ​ជាមួយ​លោក​អភិបាល​ខេត្ត​ប៉ៃលិន​នៃ​ប្រទេស​កម្ពុជា​ ​នូវ​កិច្ច​ព្រម​ព្រៀ​ង​សហ​ការ​អភិវឌ្ឍ​ន៍​ជាមួយ​គ្នា​ ​។ ហើយ​នោះ​ទៀត​លោក​បាន​ប​ន្ដ​ដំណើរ​ ​រួម​ទាំង​ឯក​ឧត្ត​ម​ ​អ៊ី​ ​ឈាន​ ​ទៅ​ចែក​អំណោយ​ដល់​កុមា​រា​ ​និង​កុមារី ​ដែល​មាន​ការ​ខ្វះ​ខាតក្នុង​ការ​សិក្សា​ ​ថែម​ទៀត​ផង​ ​៕​ 01,Feb,2012/12:01PM

0 មតិ:

Post a Comment