www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

លោក​ Ray J​បុរស​ក្នុង​ជីវិត​នាង​ Whitney​ Houston​

តារា​ចម្រៀង​ហ៊ី​ប​ហប់​ និង​រ៉េ​ប​ដ៏​ប្រាកដនិយម​វ័យ៣១ឆ្នាំ ​លោក Ray J​ តែងតែ​បដិសេធ​រឿងរ៉ាវ​ស្នេហា​ជាមួយ​នាង​ Whitney Houston​ ដែល​ជា​កំពូល​តារា​ចម្រៀង​ប៉ុប​ដែល​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​ស្លាប់​កាលពី​ ថ្ងៃ​សៅរ៍​នៅ​ក្នុង​បន្ទប់​របស់​នាង​នៅ​ស​ណ្ឋាគារ​ Beverly Hilton។ ​នាង​មាន​អាយុ​៤៨ឆ្នាំ ​ហើយ​ប្រឡូក​ក្នុង​អាជីព​ចម្រៀង​អស់​រយៈ​ពេល​១៧ឆ្នាំ​ហើយ។​
ពាក្យ​ចចាមអារ៉ាម​ស្នេហា​របស់​ពួកគេ​បាន​កើតមានឡើង​ចាប់តាំងពី​ឆ្នាំ២០០៧ នៅពេលដែល​ម្ចាស់​បទ​”I Will Always Love You”បានបញ្ចប់​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​លោក Bobby Brown។ មួយឆ្នាំ​ក្រោយមក ពួកគេ​បាន​ថតរូប​រួមគ្នា​យ៉ាង​ស្រស់ស្រាយ​នៅពេល​អាហារ​ល្ងាច​មួយ​នៅ Beverly  Hills ជា​កន្លែង​ដ៏​ពិសេស ហើយ​លេចលឺ​ដល់​Bernard Hopkins។

ក្នុង​រយះពេល​នោះ​លោក Ray-J (ជា​ប្អូនប្រុស​របស់​តារាចម្រៀង​ហ៊ី​ប​ហប់ និង​រ៉េ​ប Brandy)បាន​ប្រាប់​ទស្សនា​វ​ដ្តី Peopleថា “យើង​ចូលចិត្ត​ច្រៀង ចូលចិត្ត​តន្ត្រី ចូលចិត្ត​ខ្សែភាពយន្ត។ យើង​ទើបតែ​មើល​រឿង The Pursuit Of Happyness”។
នៅពេល​ជជែក​សួរ​ពី​រឿង​ទំនាក់ទំនង​របស់គាត់ លោក​Ray Jបាន​ប្រាប់ The Inside កាលពី​សប្តាហ៍​មុន​ថា វា​ជា​រឿង “ស្ងាត់ៗ ស្ងាត់។
គាត់​និយាយថា “យើង​តែងតែ​ព្យាយាម​រក្សា​ការទំនាក់ទំនង​របស់​ពួកយើង​ជាសម្ងាត់​តាម​ដែល​ អាចធ្វើ​ទៅបាន ប៉ុន្តែ​នៅពេល​យើងខ្ញុំ​ទៅ​ក្រៅ​នាង​ប្រៀបដូចជា​ចំណុច​ស៊ី​ប​ដែល​គេ​ ចាប់អារម្មណ៍​ខ្លាំងណាស់។ ប៉ុន្តែ​ភាគច្រើនបំផុត យើង​គ្រាន់តែ​ជា​មិត្ត​ភ័ក្តិ​នឹង​គ្នា​តែប៉ុណ្ណោះ ហើយ​យើង​តែងតែ​រក្សា​ទុកជា​រឿង​សម្ងាត់ គឺ​ស្ងប់ស្ងាត់ ហើយ​យើង​អត់​ផ្តោតលើ​ចំណុច​នេះ​ខ្លាំង​ទេ។
លោក Ray J ជា​បុគ្គល​មួយរូប​ក្នុងចំណោម​មនុស្ស​ទាំងឡាយ​ដែល​ស្ថិតនៅ​ជាមួយ​នាង​ កំឡុងពេល​ថ្ងៃ​ចុងក្រោយ​របស់​នាង។ កំឡុងពេល​នៅក្នុង​ក្លឹប​កាលពី​ថ្ងៃ​ព្រ​ហ​ស្សតិ៍​សប្តាហ៍​មុន The Hollywood Reporter បាន​បញ្ជាក់ថា គាត់​បាន​ជួយ​សំរួល​ជំលោះ​ដែល​នាង Houston កើតមានឡើង​ជាមួយ​អតីត X Factor “គឺ Stacy Francis។
ទោះបីជា​យ៉ាងណាក៏ដោយ គាត់​មិនបាន​និយាយ​អ្វី​ពី​ការស្លាប់​របស់​នាង​ឡើយ។ លោក Ray J(ដែលជា​ធ្លាប់​ទំនាក់ទំនង​ជាមួយ​នាង​គីម កា​ដា​សៀន)គឺ​ច្បាស់​ណាស់​ថា ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ដែល​កាន់ទុក្ខ​សព​នាង។ បើ​យោងតាម​កាសែត Los Angeles Times បាន​ឲ្យ​ដឹងថា គាត់​ជាមួយ​មិត្ត​ភ័ក្តិ​ពីរ​បីនាក់​បាន​ទៅ​សណ្ឋាគារ Beverl Hills កាលពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​និយាយ​ខ្សឹបខ្សៀវ​ថា “Whitney ស្លាប់៕

0 មតិ:

Post a Comment