www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

ឃើញ​ស្ងាត់ ​ទាញ​ដៃ​កូន​ក្រ មុំ​គេ​ចូល​បន្ទប់​ ប៉ុនប៉ង​រំលោភ ​នាង​ស្រែក​ផ្អើល​ភូមិ​

ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវ​ជាប់​ចោទ​ថា​ប៉ុនប៉ង​រំលោភ​កូនក្រមុំ​គេ ​ត្រូវ​ប៉ូលិស​ហៅ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​​ទួល​សង្កែ​ដើម្បី​ដោះស្រាយ​ បន្ទាប់​ពី​បុរស​រូប​នេះ ​អូស​ដៃ​ នាង​ក្រមុំ​ចូល​បន្ទប់​ រួច​ឱប​នាង​ជាប់​ប៉ុនប៉ង​រំលោភ​ទើប​នាង​ស្រែក​ផ្អើល​អស់​អ្នក​ជិត​ខាង​ប្ដឹង ​ប៉ូលិស​តែម្ដង។​ ពេល​មក​ដល់​ប៉ុស្ដិ៍​ប៉ូលិស​ក៏​ដោះស្រាយ​ឲ្យ​តួ​ប្រុស​រួច​ខ្លួន។​
ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង ៨ព្រឹក ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១២នៅ​ចំណុច​ក្រុមទី១០ ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

នាងរង​គ្រោះ​ឈ្មោះ ស ស្រី​ពៅ អាយុ ១៨ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ កណ្ដៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង មកកន្លែង​កើត​ហេតុ​ដើម្បី​លេង​ស្រី​ដែល​ធ្វើ​ការ​រោចក្រកាត់ដេរ​ រីឯ​ជនសង្ស័យ​ឈ្មោះ សួន វ៉ាន់​នី អាយុ ៣០ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីន ក្នុង​រោងចក្រ នៅ​ទួល​សង្កែ បន្ទប់​លេខ ៨មាន ស្រុកកំណើត ភូមិ ចំ​នៀត ឃុំ​គោក​បន្ទាយ ស្រុក រលៀប្អៀរ ខេត្ត កំពង់ឆ្នាំង។
បើតាម​នាងក្រមុំ​រងគ្រោះ​បាន​រៀបរាប់ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នាង​បាន​ខ្ចី​ទូរស័ព្ទ​ជនសង្ស័យ​តេ​ទៅ​បងស្រី​នាង​ដែល​ធ្វើការ ថា​នាង​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ព្រឹក​នេះ ដោយ​ឈរ​នៅមុខ​បន្ទប់​ជនសង្ស័យ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​អូស​នាង​ចូលក្នុង​បន្ទប់​ហើយ​ចាប់​ឱប​នាង ជាប់​ប៉ុនប៉ង​រំលោភ។ ពេលនោះ​នាង​ក៏​ខំ​រើ​បម្រាស់ ហើយ​ផ្អើល​អ្នកជិតខាង​ទើប​ជន​នេះ​ល​លែង​នាង ប៉ុន្តែ​មិនទាន់​បាន​ធ្វើ​អ្វី​នោះទេ។
នាងរង​គ្រោះ​បន្តថា ខណៈពេល​នោះ​នាង​រើ​បម្រាស់ ក៏​ខ្វាច​ជនសង្ស័យ​ដាច់​រលាត់​ដៃ​ផង​ដែរ ប៉ុន្តែ​ពេល​មក​ដល់​ប៉ុស្ដិ៍​ប៉ូលិស​ជនសង្ស័យ​បាន​ប្រកែក​មិន​ទទួលស្គាល់​ ការពិត​ឡើយ។ ទោះបីជា​នាង​ប្រកាន់​យ៉ាងណា ក៏​ប៉ូលិស​ប៉ុស្ដិ៍​ទួល​សង្កែ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ហើយ​ដោះលែង​មិន​ចោទប្រកាន់​ឡើយ៕

Source: kpt-news

0 មតិ:

Post a Comment