www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 22, 2012

Samsung ចេញលក់ Smartphone Galaxy សេរី​ថ្មី

 
កាលពី​ថ្ងៃ​អង្គារ​ ដើមសប្តាហ៍​នេះ​ ក្រុមហ៊ុន Samsung បាន​ធ្វើការដាក់បង្ហាញ​ ទូរស័ព្ទ Smartphone សេរី​ថ្មី ​២​ប្រភេទ ​ដែល​ត្រូវ​ដាក់​បញ្ជូល​ក្នុង​ប្រភេទ Galaxy smartphone របស់​ក្រុម​ហ៊ុន​គឺ Galaxy Ace 2 និង​ Galaxy mini 2
ចំពោះ Galaxy Ace 2 ថ្មី​នេះ​វា​មាន​លក្ខណៈ​ពិសេស៖
    • បំពាក់​ដោយ CPU កម្រិត 800MHz dual-core
    • មាន​ទំហំ​អេក្រង់ 3.8inch ដែល​អាច​បង្ហាញ​រូបភាព​ជា​ប្រភេទ WVGA
    • Camera ​ខាង​មុខ 2megapixel និង​ ខាង​ក្រោយ 5 megapixel
    • និង​ Internal storage 4GB ហើយ​យើង​ក៏​អាច​បន្ថែម External storageថែម​ទៀត​ដោយ​ប្រើ ប្រាស់​ microSD
ចំពោះ Galaxy mini 2 វិញ​វា​មាន​លក្ខណៈ​ពិសេស៖
    • បំពាក់​ដោយ CPU កម្រិត 800MHz dual-core
    • មាន​ទំហំ​អេក្រង់ 3.27-inch ដែល​អាច​បង្ហាញ​រូប​ភាព​ជា​ប្រភេទ HVGA
    • Camera ខាង​ក្រោយ 3megapixel
ហើយ​ក្រុម​ហ៊ុន Samsung ក៏​បានបង្ហាញ​ប្រាប់​ទៀតដែរ​ថា GalaxyAce 2 នឹង​ត្រូវ​ដាក់​លក់​នៅ​ទី​ផ្សារ​ប្រទេស​អង់គ្លសេ នៅ​ខែ​មេសា ​និង Galaxy mini 2 ក៏​ត្រូវ​បាន​ដាក់​លក់​ក្នុង ប្រទេស​បារាំង​នៅ​ខែ​មិនា​ ឆ្នាំ២០១២ ខាង​មុខ​នេះ​ផង​ដែរ៕



0 មតិ:

Post a Comment