www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 28, 2012

កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​អង់គ្លេស​បានទៅលើ កីឡាករ Scott Parker

កីឡាករ Scott Parker ដែល៊ជាខ្សែបំរើរបស់ Tottenham Hotspur បានជាប់​ឆ្នោត​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​២០១១​​​​​របស់​អង់គ្លេស (England Player of the Year)​ ។ ខ្សែ​បម្រើ​វ័យ​៣១​ឆ្នាំ​រូប​នេះបាន​បង្ហាញ​ខ្លួន​បាន​៧​លើក​ក្នុង​ចំណោម​ការ​ប្រកួត​៩​ដង​របស់​អង់គ្លេស ។ នៅក្នុងពីធីប្រគល់ពាន់រង្វាន់ នេះដែល Parker បង្ហាញ​ពី​សេចក្ដី​សោមនស្ស​របស់​ខ្លួន​ថា ៖ នេះ​ជា​កិត្តិយស​ដ៏​ធំធេង ខ្ញុំ​ពិត​ជា​រីករាយ​ណាស់។ ពេល​ក្រឡេក​មើល​ទៅ​ឈ្មោះ​ជា​ច្រើន​នៅ​លើ​ពាន​រង្វាន់​នេះ ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​អ្នក​គាំទ្រ​ជ្រើសរើស​ខ្ញុំ។ Parker ទទួល​បាន​​១៧​ភាគរយ​ពី​សំឡេង​ឆ្នោត​១៥០០០​សន្លឹក ស្រប​ពេល ​អ្នក​ចាំ​ទី​ Joe Hart ​របស់​ក្រុម Manchester City ជាប់​លេខ​២ ហើយ​ខ្សែ​បម្រើ​ Ashley Young ​របស់ Manchester United ជាប់​លេខ​៣។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​សមាគម​បាល់ទាត់​អង់គ្លេស FA ។

0 មតិ:

Post a Comment