www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 18, 2012

របៀប​​បំបាត់​សញ្ញាព្រួញ​ចេញ​ពី Shortcut


អ្នក ​ប្រើប្រាស់​មួយ​ចំនួន​ប្រហែល​មាន​អារម្មណ៍​មិន​ចូល​ចិត្ត​សញ្ញា​ព្រួញ​​ របស់​ឯកសារ ឬ​កម្មវិធី​នៅលើ Desktop នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 7 ។ ជាការពិត យើង​អាច​លុប​សញ្ញា​នេះ​ចេញ​ពី Desktop តាមរយៈ​មុខងារ​របស់ Registry ហើយ​ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ដ្រ​ដែល​យើង​អាច​ចូល​ទៅ​កែប្រែ​ដោយ​ផ្ទាល់​ នៅក្នុង​ផ្ទាំង Registry Editor ។

១. សូម​ចុច​ក្ដារ Windows + R រួច​វាយ​ពាក្យ regidit.exe ហើយ​ចុច​ប៊ូតុង OK ។



២. សូមចូល​ទីតាំង HKEY_CLASSES_ROOTInkfile ហើយ​នៅ​ខាង​ស្ដាំ​ដៃ​ សូម​លុប​ឯកសារ​ឈ្មោះ IsShortcut ចោល ។





៣. បន្ទាប់មក សូម​បន្ដ​ចូល​ទីតាំង HKEY_CLASSES_ROOTpiffile ហើយ​នៅ​ខាង​ស្ដាំ​ដៃ​ សូម​លុប​ឯកសារ​ឈ្មោះ IsShortcut ចោល ។



៤. ជាចុង​ក្រោយ សូម​ដំណើរការ​កុំព្យូទ័រ​ឡើងវិញ ។ លោកអ្នក​នឹង​ឃើញ​ថា លែងមាន​សញ្ញា​ព្រួញ ​តទៅទៀត​ហើយ ៕




 

ប្រភពពី៖ សួរស្តី

0 មតិ:

Post a Comment