www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 3, 2012

ពួកអាវលឿងស្រែកឃ្លាន ទឹកដី នៅព្រំដែនកោះកុង

ក្រុមជ្រុលនិយមអាវលឿងបានកោះហៅគ្នាប្រ
មាណជា ២៥០​ នាក់ មក ប្រមូលផ្ដុំគ្នាទាមទារទឹកដី នៅបង្គោលព្រំដែន លេខ ៧៣ ព្រំដែនខេត្ដកោះកុង ឈមនឹង ខេត្ដត្រាត ប្រទេសថៃ នាពេលរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ នេះ ។មន្ដ្រីយោធាមួយរូបបានមានប្រសាសន៍ថា ពួក សកម្មជនអាវលឿងទាំងនេះ មិនបានស្រែក ជេរថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជានោះ ឡើយ ប៉ុន្ដែ ផ្ទុយទៅវិញ ពួកគេបាន ស្រែក ជេរមេដឹកនាំរបស់ខ្លួន ដោយចោទថា ធ្វើឱ្យ កម្ពុជារំលោភយកទឹកដី ។ តែទោះជាយ៉ាង ណា មន្ដ្រីយោធាដែលមិនបញ្ចេញឈ្មោះ រូបនេះបានអះអាង ពីការ ពង្រឹងកម្លាំងនៅ ព្រំដែន ដើម្បីការពារសន្ដិសុខខ្លាចមានបញ្ហា អ្វីមួយកើតឡើង ពីសំណាក់ការតវ៉ារបស់ ក្រុមសកម្មជនអាវលឿង ស្រែកឃ្លានទឹកដីរបស់គេ ខាងលើនេះ ។
នៅវេលា ម៉ោងប្រហែល ៤ និង១០នាទីរសៀលថ្ងៃទី ០២ ខែមីនា ក្រុមសកម្មជនអាវលឿងដែល អមដោយមន្ដ្រីយោធារបស់ខ្លួននេះ បានធ្វើដំណើរត្រឡប់ទៅវិញ ហើយ ៕

0 មតិ:

Post a Comment