www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 2, 2012

ខណ្ឌសែនសុខពង្រឹងសន្តិសុខត្រៀមទទួលប្រតិភូអាស៊ាន



ភ្នំពេញៈដើម្បីលើកកំពស់ និងថែរក្សាបាននូវកិត្តិយសជាតិ សេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ ក៏ដូចជាអនុវត្តតាមការណែនាំរបស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្នុងរកាថែរក្សាសន្តិសុខ-សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រមុខដឹកនាំបណ្តាប្រទេសក្នុងក្របខ័ណ្ឌអាស៊ាន និងប្រទេស នានាជាដៃគូ ពិសេសប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាយើង ខណ្ឌសែនសុខ ក៏មិនខុសពី ខណ្ឌនានាក្នុងរាជធានីភ្នំពេញដែរ បានដាក់ផែនការចុះត្រួតពិនិត្យ គោលដៅ សំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសផ្លូវសហព័ន្ធរុស្ស៊ីដែលគណៈប្រតិភូត្រូវឆ្លងកាត់។
ជាក់ស្តែងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ សាលាខណ្ឌសែនសុខបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ត្រៀមទទួលរៀបចំកិច្ចប្រជុំអាស៊ាន ក្រោមអធិបតីភាព លោក ជា ខេមា អភិបាលរងខណ្ឌសែនសុខ និង មានការចូលរួមពីតំណាងអធិការរងនគរបាលខណ្ឌ, តំណាងមេបញ្ជាការកងរាជអាវុធហត្ថ, នាយក នាយករងរដ្ឋបាល ខណ្ឌ, ប្រធានការិ.រដ្ឋបាល និងហិរញ្ញវត្ថុ, លោក លោកស្រីចៅរងសង្កាត់ទាំង៦, នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ទាំង៦ ដើម្បីពង្រឹងបន្ថែមលើចំណុចសំខាន់ៗដូចជា៖
១.ការរៀបចំដាក់ទង់ជាតិ ផ្កាភ្ញីលំអនៅមុខផ្ទះ
២.ចៀសវាងការចោលសំរាម និងការដាក់ហាលសំលៀកបំពាក់គ្មានរបៀបរៀបរយ នៅមុខផ្ទះ
៣.ចៀសវាងការដាក់តាំងលក់ទំនិញមុខផ្ទះដោយគ្មានសណ្តាប់ធ្នាប់ និងរំលោភលើចិញ្ចើមផ្លូវ
៤.ហាមឃាត់ការយកទ្រូងផ្លូវធ្វើចំណតយានយន្តរបស់ខ្លួន
៥.ចៀសវាងការជួសជុល ឬតសំយ៉ាបផ្ទះ ដែលបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាព របស់រាជធានីភ្នំពេញ ។
បន្ទាប់ពីបានណែនាំទាំង៥ចំណុចខាងលើរួច លោកប្រធានអង្គប្រជុំបានសង្កត់ធ្ងន់លើការរៀបចំ សណ្តាប់ធ្នាប់តាម ដងផ្លូវ ជាពិសេសឡានឈ្នូលតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី យកចិញ្ចើមផ្លូវធ្វើជាចំណត ដេញចាប់ម៉ូយ បង្កឲ្យបាត់បង់ នូវសណ្តាប់ធ្នាប់ និងបានណែនាំដល់អធិការនគរបាលខណ្ឌ ធ្វើយ៉ាងកុំឱ្យឡានឈ្នូលទាំងនោះបង្កនូវ ភាពអនាធិប តេយ្យ ប្រសិនបើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរទេ ត្រូវយកមករក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយនូវ ពេលក្រោយ ព្រោះបានណែនាំច្រើនលើករួចមកហើយ ។
ក្នុងឱកាសនោះដែរ លោក ចាន់ គន្ថេត នាយករដ្ឋបាលខណ្ឌ មានមតិថាៈ ដើម្បីទទួលបានលទ្ធផលល្អក្នុងការ រៀបចំសណ្តាប់ធ្នាប់នាពេលខាងមុខគឺ សូមឲ្យសាលាសង្កាត់ ធ្វើរបាយការណ៍រៀបចំសណ្តាប់ធ្នាប់ តាមគោលដៅដែល នឹងមានប្រតិភូអាស៊ានឆ្លងកាត់ផ្ញើមកសាលាខណ្ឌ និងសូមឲ្យសាលាសង្កាត់ ធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានគ្រប់ៗគ្នា៕

0 មតិ:

Post a Comment