www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 12, 2012

ចិន​នឹង​បញ្ជូន​នារី​អវកាសយានិក ទៅ​ក្នុង​លំហអវកាស ជា​លើក​ដំបូង

​យាន​អវកាស​ សេនជូ​-៩ (Shenzhou-9) នឹង​ត្រូវ​​​បង្ហោះចេញ​ពី​ភព​ផែនដី ទៅ​កាន់​លំហអវកាស​ ក្នុង​អំឡុង​ខែ​មិថុនា និង​សីហា​ ឆ្នាំ​២០១២​នេះ។ ក្នុង​ចំណោម​ក្រុម​​អវកាសយានិក​ ​ទាំង​​បី​នាក់ ដែល​ត្រូវ​ទៅ​បំពេញ​បេសកកម្ម​ដក​ពិសោធន៍​វិទ្យាសាស្ត្រ​លើ​ស្ថានីយ៍​​រណប​ Tiangong-1 អាច​មាន​ម្នាក់​ជា​ស្រី​ ជា​លើក​ដំបូង។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ផ្លូវការ​ចិន។
ចំនួន​នារី​អវកាសយានិក​ ដែល​​កំពុង​ហាត់​ហ្វឹកហ្វឺន​ជាមួយ​ក្រុម​បុរសៗ ក្នុង​ក្របខ័ណ្ឌ​បេសកកម្ម​ហោះ​ទៅ​កាន់​លំហ​អវកាស​លើក​នេះ មិន​ត្រូវ​បាន​បង្ហើប​បង្ហាញ​ឱ្យ​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​ទេ។ គេ​គ្រាន់​តែ​ដឹង​ថា យាន​អវកាស​ សេនជូ-៩ ​(Shenzhou-9) នឹង​ផ្ទុក​អវកាសយានិក​បី​នាក់ និង​​ទំនង​ជា​មាន​ស្ត្រី​ម្នាក់​ផង។ ការ​ជ្រើសរើស​អវកាសយានិក នឹង​ត្រូវ​សម្រេច​ នៅ​នាទី​ចុង​ក្រោយ​តែប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី។
សេនជូ-៩ នឹង​ត្រូវ​បង្ហោះ​ចេញ​ពី​ភព​ផែនដី នៅ​អំឡុង​ខែ​មិថុនា ​និង​សីហា បន្ទាប់​មក​នឹង​ត្រូវភ្ជាប់​ខ្លួន​ទៅ​នឹង​ប្រព័ន្ធ​ម៉ូឌុល​​យាន​អវកាស Tiangong-1 ដែលជា​ស្ថានីយ៍​​​​​រណបភព​ផែនដី​ តាម​រយៈ​ការ​បញ្ជា​ដោយ​ផ្ទាល់​ដៃ។ នៅ​ពេល​បាន​ភ្ជាប់​ខ្លួន​បាន​ជោគជ័យ​ហើយ អវកាសយានិក​ចិន ត្រូវ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​ក្នុង​ស្ថានីយ៍​ Tiangong-1 សិន ដើម្បី​ធ្វើ​​ការ​ដក​ពិសោធន៍​វិទ្យាសាស្ត្រ។
Tiangong-1 ដែល​ជា​ទីពិសោធន៍​​អវកាស​ចិន​ដំបូង​បំផុត ទើប​បាញ់​បញ្ជូន​ទៅ​កាន់​លំហ​​អវកាស កាលពី​ថ្ងៃ​ទី​២៩​កញ្ញា ២០១១ ដោយ​កាំជ្រួច​ឡុងម៉ាច ​2F និង​​ភ្ជាប់​ដោយ​យាន​អវកាស ​​សេនជូ-៨ (Shenzhou-8) ដែល​គ្មាន​មនុស្ស​ជិះ មួយខែ​បន្ទាប់។
គម្រោង​ផែនការ​អវកាស​នេះ គឺ​ជាដំណាក់​កាល​ដ៏​សំខាន់​ និង​ជា​​ផ្នែក​មួយ​នៃ​​កម្មវិធី​អភិវឌ្ឍន៍​អវកាស​ប្រកប​ដោយ​​មហិច្ឆតា​របស់​ចិន​ ដែល​ចង់ស​ម្រេច​បង្កើត​ឱ្យ​បាន​ស្ថានីយ៍​អវកាស​មួយ​មាន​សកម្មភាព​ជាប់​លាប់​ នៅ​ឆ្នាំ​២០២០ និង​មាន​ក្រុម​អ្នក​អវកាស​អាច​រស់​​នៅបាន​រាប់​ខែ​ ដូច​ស្ថានីយ៍​អវកាស​រុស្ស៊ី និង​ស្ថានីយ៍​អវកាស​អន្តរជាតិ​ ISS៕  RFI

0 មតិ:

Post a Comment