www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 12, 2012

ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ធំៗ​​អំពាវនាវ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ចាប់ខ្លួន​អ្នកបាញ់​កម្មករ





ក្រុម​អ្នក​បញ្ជាទិញ​សម្លៀកបំពាក់​ធំៗ​រួមមាន Puma, Gap និង H&M បាន​ថ្លែងការណ៍​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត​ករណី​បាញ់ររះ​លើ​កម្មករ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត។ ការអំពាវនាវ​របស់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ក្នុង​ពិភពលោក​ធ្វើឡើង​នៅ​ពេល​ដែល​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​កោះហៅ​ជន​សង្ស័យ​អតីត​អភិបាល​ក្រុង​បាវិត​អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦​មីនា​នេះ។

ក្រុមហ៊ុន​បញ្ជាទិញ​សម្លៀកបំពាក់​ធំៗ​ថ្នាក់​ពិភពលោក រួមមាន Puma, Gap និង H&M បាន​ថ្លែង​ថា ពួកគេ​មាន​ក្តី​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​បាញ់​រះ​លើ​កម្មករ​កាល​ពី​ថ្ងៃ​ទី​២០​កុម្ភៈ។ ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFPបាន​ផ្សាយ​អោយ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទី​១២​មីនា​នេះ​ថា ក្រុមហ៊ុន​ធំ​ៗទាំង​បី​បាន​សរសេរ​លិខិត​រួម​មួយ​ទៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩​មីនា​ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជនសង្ស័យ​បាញ់​កម្មការិនី។

AFP​បាន​ស្រង់​ខ្លឹមសារ​លិខិត​នោះ​ដែលសរសេរ​ថា កម្មការិនី​៣​នាក់​របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កីឡា​របស់​ក្រុមហ៊ុន Puma ត្រូវ​បាន​គេ​បាញ់​អោយ​របួស។ ប្រការ​នេះ​តម្រូវ​អោយ​មាន​ការ​ស៊ើបអង្កេត​អោយ​បាន​ពេញលេញ​ប្រកប​ដោយ​តម្លាភាព។

ការទាមទារ​របស់​ក្រុមហ៊ុន​ធំៗ​ទាំង​បី​ធ្វើ​ឡើង នៅ​ពេល​ដែល​តុលាការ​បាន​កោះ​ហៅ​ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦​មីនា​សប្តាហ៍​នេះ។ ដីកា​កោះ​អោយ​ជន​សង្ស័យ​ចូល​ខ្លួន​បំភ្លឺ​សំណុំរឿង​ឧក្រិដ្ឋ​នេះ មែន​ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​កំពុង​រស់នៅ​លាក់​ខ្លួន​នេះ​នៅ​ឡើយ​ទេ។

សូម​រម្លឹក​ថា ក្រោយ​ព្រឹត្តិការណ៍​បាញ់​កម្មការិនី​៣​នាក់​អោយ​របួស​នៅ​ក្នុង​ការតវ៉ា​មួយ​នៅ​ថ្ងៃ​ទី​២០​កុម្ភៈ ក្រុមហ៊ុនPuma ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​កម្ពុជា​ដើម្បី​តានដាន​ហេតុការណ៍​ដោយ​ផ្ទាល់​ផងដែរ៕

0 មតិ:

Post a Comment