www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 10, 2012

​ឃាត់​ខ្លួន​ជន​សង្ស័យ ០២​នាក់ ពី​បទ​ចែក​ចាយ​គ្រឿង​ញៀន នៅ​ក្រុង​សំរោង

ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃ ​ទី​១០ ខែ​មិនា ឆ្នាំ​២០១២ វេលា​ម៉ោង ១១​និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ត្រី ថោង សាមិ នាយ​ការិយាល័យ បាន​បង្ក្រាប​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ០២​នាក់ ១-ឈ្មោះ លឹម ខួច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ ហៀប ស្រីណែត ភេទ​ស្រី អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​អូរស្មាច់ សង្កាត់ ​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ពី​បទ​ចែក​ចាយ​គ្រឿង​ញៀន នៅ​ចំណុច​រង្វង់​មូល​ជ័យវរ័្មន ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ។ ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​ដែរ​កម្លាំង​សមត្ថកិច្ចយើង​ធ្វើ​ការ​ឆែក​ឆេរ​ដក ​ហូត​វត្ថុ​តាង​រួម​មាន ៖ ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន(យ៉ាម៉ា)​ចំនួន ១៩​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង និង​លុយ​ខ្មែរ​ចំនួន ៥០,០០០​រៀល ។ ករណី​ខាង​លើ​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ចាត់​ការ​តាម​និតិវិធី​ច្បាប់ ។


ប្រភព៖​ អគ្គស្នងការដ្ឋាននគបាលជាតិកម្ពុជា

0 មតិ:

Post a Comment