www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 10, 2012

ក្រុម​ហ៊ុន Apple ចេញ​លក់ iPad 4G

ក្រុម​ហ៊ុន Apple Inc បាន​ដាក់​បង្ហាញ​កុំ​ព្យូទ័រ​បន្ទះ​ស្តើង iPad ស៊េរី​ថ្មី មាន​អេក្រង់​ស្តើង​ និង​​បំពាក់​បន្ទះ​ឈីប​កាន់​តែ​លឿន​ជាង​មុន ដើម្បី​​ពង្រីក​ភាព​នាំ​មុខ​ក្នុង​ទីផ្សារ​កុំ​ព្យូទ័រ​បន្ទះ​ស្តើង​ឲ្យ​បាន ​ច្រើន​ជាង​ទីផ្សារ​របស់​ក្រុម​ហ៊ុន Amazon.com Inc ​ក្រុម​ហ៊ុន​ Microsoft Corp និង​ក្រុម​ហ៊ុន​ Google Inc។

ក្រុម​ហ៊ុន Apple បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​រដ្ឋសាន់​ហ្រ្វាន់ ​ស៊ីស្គូ​ថា​ កុំ​ព្យូទ័រ​នេះ មាន​ឈ្មោះ​ថា iPad ដែល​មាន​តម្លៃ​ចាប់​ពី ​៤៩៩​ដុល្លារ ដល់ ​៨២៩​ដុល្លារ មាន​បំពាក់​​បន្ទះ​ឈីប​ ដែល​​អាច​ឲ្យ​ក្រាហ្វិក​កុំ​ព្យូទ័រ​បន្ទះ​ស្តើង​​​នេះ​ដំណើរ​ការ​បាន​កាន់​ តែ​ប្រសើរ​ជាង​មុន។ iPad ស៊េរី​ថ្មីនេះ មាន​អេក្រង់​ទំហំ​ ៩,៧​អ៊ីញ ​ដែល​មានទំហំ​ភិច​សែល​​ធំ​ជាង​ទូរទស្សន៍​ប្រភេទ ​HD និង​ប្រើ​ប្រាស់​ប្រព័ន្ធឥត​ខ្សែ 4G ឬ LTE ដែល​អាច​ដំណើរ​ការ​ទិន្នន័យ​បាន​លឿង​ជាង​មុន​។

លោក​ Tim Cook អគ្គនាយក​ក្រុម​ហ៊ុន Apple មិន​ទាន់​បាន​​អភិវឌ្ឍ​ខ្លាំង​នៅ​ឡើយ​ទេ​​​ចំពោះ​​កុំ​ព្យូទ័រ​បន្ទះ​ស្តើង​ របស់​ក្រុម​ហ៊ុន Apple ខណៈ​ដែល​​​ក្រុម​ហ៊ុន Microsoft ​ដាក់​បង្ហាញ​កម្ម​វិធី សូសវែរ​​ថ្មី ដែល​នឹង​​ដំណើរ​ការ​ក្នុង​កុំ​ព្យូទ័រ​​​​ផលិត​ដោយ​ក្រុម​ហ៊ុន​ជា​គូ​​ ប្រកួត​ប្រជែង​​របស់​ខ្លួន។ កុំ​ព្យូទ័រ iPad ស៊េរី​ថ្មី​នេះ ក៏​មាន​បំណង​ជួយ​​​ក្រុម​ហ៊ុន Apple ឲ្យ​ទប់​ស្កាត់​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ឧបករណ៍​ដដៃ​ទៀត​ដែល​ដំណើរ​ការ​ ដោយ​ប្រព័ន្ធ​ដំណើរ​ការ​ Android របស់​ក្រុម​ហ៊ុន Google ក៏​ដូច​ជា​ កុំ​ព្យូទ័រ​បន្ទះ​ស្តើង Kindle Fire របស់​ក្រុម​ហ៊ុន Amazon.com ដែល​មាន​តម្លៃ​១៩៩​ដុល្លារ និង​ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពីអតិថិជន​ដែល​ផ្តោត​សំខាន់​លើ​​​ តម្លៃ។  Phnom Penh Post

0 មតិ:

Post a Comment