www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 14, 2012

​លោក​ អៀង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលបើក សម្ពោធអគារ​មន្ទីរពេទ្យ បង្អែក​ក្រុង​ប៉ោយប៉ែត



បន្ទាយ​មាន​ជ័យ ៖​ កាលពី​ព្រឹក​ថ្ងៃទី ១៣-មិនា-២០១២ ក្នុង​សង្កាត់-ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​​សម្ពោធ​អោយ​ប្រើ​ប្រាស់ ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់​លោក​ អៀង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​​លោក​ អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​អស់លោក ជា​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​និង​ដៃគូ​អភិវឌ្ឍន៍ ដាក់សមិទ្ធផលថ្មី​ក្នុង​វិស័យ​សុខាភិបាល​ជា​អគារ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ​ក្នុង​ទឹកប្រាក់​សរុប ១លាន ៤សែន​ដុល្លារ។

លោក កែវ សុភ​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​លើក​ឡើង​ពី​របាយការណ៍​កសាង និង​សមិទ្ធិ ផល​ផ្សេងទៀត​ក្នុង​ឆ្នាំ២០១១ ដូចជា​នៅ​ឆ្នាំ ២០០៧ដោយ​មើល​ឃើញ​​នូវ​តំរូវ​ការ​ចាំបាច់ និង​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ តាម​ព្រំដែន ក្រសួងសុខាភិបាល​បាន​សំរេច​ផ្តល់​ថវិកា​សាងសង់​អគារ​មន្ទីរពេទ្យ​ស្តង់ដារ ដែល​ស្ថិតនៅក្នុង​គំរោង​ទ្រទ្រង់ វិស័យ​សុខាភិបាល ហើយ​ដែល​អគារ មន្ទីរពេទ្យ​ស្តង់ដា​នេះ ត្រូវបាន​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា ក្រោម​អធិបតីភាព​របស់ លោក​សាស្ត្រាចារ្យ ហេង ហួត រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ហើយ​អគារ​មន្ទីរពេទ្យបង្អែក​ថ្មី​នេះ​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១០ ។ ១-អគារ​ក ៖ ជាន់ ក្រោម២១បន្ទប់ សំរាប់​បំរើសេវា​ផ្នែក​វះកាត់ និង​សម្ភព និង​រោគ​ស្ត្រី និង​ជាន់​លើ​មាន១៩បន្ទប់ សំរាប់​បំរើសេវា​ផ្នែក​ជម្ងឺ ទូទៅ​និង​ជម្ងឺ​កុមារ ។ ២-អគារ​ខ មាន​ពីរ​ជាន់ ៖ -ជាន់​ក្រោម​មាន៧បន្ទប់ សំរាប់​បំរើសេវា​ផ្នែក​ពិគ្រោះ​ជម្ងឺ​ក្រៅ សង្គ្រោះ បន្ទាន់ មន្ទីរពិសោធន៍​អេកូ-វិទ្យុ​សាស្ត្រ -ជាន់​លើ​មាន១១បន្ទប់ សំរាប់​បំរើសេវា​ផ្នែក​រដ្ឋបាល ។ ៣-អគ​ឡា​រគ មាន​ពីរ​ជាន់ និង​មាន៩បន្ទប់​សំរាប់​បំរើសេវា​ផ្នែក​ជម្ងឺឆ្លង ។ ៤-អគារ​ឃ មាន១១បន្ទប់ ដែល​សំរាប់​បំរើសេវា​ផ្នែក​ឱសថ ឃ្លាំង​សំភារៈ បន្ទប់​បោកគក់​និង​កន្លែង​ដាំ​ស្ល ។ ៥-រោង​ម៉ាស៊ីនភ្លើង​និង​រថយន្ត​សង្គ្រោះ មាន៣បន្ទប់ ។ ៦-ផ្ទះបាយ​សំរាប់ អ្នក​កំដរ អ្នក​ជម្ងឺ ។ ទាំងនេះ គឺជា​សមិទ្ធិផល​ដ៏​ថ្លៃថ្លា និង​មាន​តំលៃ​ដ៏​មហាសាល​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខា ភិ​បាល​ដែល​បានផ្តល់​ដល់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ក្នុង​អង្គភាព​ស្រុក​ប្រតិបត្តិ​ប៉ោយប៉ែត និង​ប្រជាជន​ក្នុង​តំបន់ សំរាប់​ប្រើប្រាស់ ។ ពិធី​នេះ​ក៏ត្រូវ​បាន​សម្ភោ​ធ​នៅ​អគារ​មណ្ឌល​សុខភាព​តាម​ស្រុក-ក្រុង ដែល​បាន​កសាង​នៅ​ឆ្នាំ២០១១ អគារ​និង​សំភារៈ​មន្ទីរ ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ត្រូវ​ចំណាយ​ថវិការ​សរុប​ទាំង​សម្ភារៈ​និង​ការសាងសង់ ទាំងអស់១លាន ៤សែន​ដុល្លា ។

លោក​ អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​នេះ​ជា​មោទនភាព​យ៉ាង​ជ្រាលជ្រៅ បំផុត ដែល​ក្រុង​ប៉ោយប៉ែត​បាន​ទទួល​សមិទ្ធផល​មួយទៀត​ជា​អគារ មន្ទីរពេទ្យ យ៉ាង​ធំ​ស្កឹមស្កៃ ហើយ​ត្រូវបាន​សម្ភោ​ធ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​នៃ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ។ នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល​កាលពី សប្តាហ៍​មុន​យើង​បាន​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់រោង​ចក្រ​ផលិត ហាដ​ឌី​ស របស់​ក្រុមហ៊ុន​អេស​ស៊ី​វា​ដូ នៃ​ប្រទេស ជប៉ុន ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​អគារសិក្សា​មួយ​ខ្នង​បាន​បី​បន្ទប់ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​អង្គការ​កុមារ​មេគង្គ នៅ សាលាបឋមសិក្សា​ហ៊ុនសែន វត្ត​ថ្មី និង​ពិធី​កាត់​ឬ​សសី​មាស​ម្ភោ​ធ​ឆ្លង​ព្រះវិហារ​វត្ត​សូរិយា​រាម (វត្ត​ថ្មី) ដែល​ទុកជា​ផល ប្រយោជន៍​បំរើ​សាធារណៈ​និង​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​អោយមាន​ការងារ​ធ្វើ ដែល​នេះ​ជាការ​ចូលរួមចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម របស់​ប្រទេសជាតិ​យើង​ប្រកបដោយ​និរន្ត​ភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រ​ហ​រាជាណាចក្រ​កម្ពុជា ។

លោក​ អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ប​ថា ៖ មន្ទីរ​ពេទ្យ​បង្អែក​ជា​មូលដ្ឋាន សុខាភិបាល​មួយ​ដ៏​វិសេសវិសាល​សំរាប់​​បំរើ​សុខភាព​របស់​ប្រជាជន​យើង ។ ក្រៅពី​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជម្ងឺ ប្រចាំថ្ងៃ មន្ទីរ​ពេទ្យ​បង្អែក​ក៏​ជា​កន្លែង​ជួបជុំ​ធ្វើ​ការងារ​អប់រំ​សុខភាព ការងារ​លើក​កំពស់​សុខភាព ការអនុវត្ត​កម្មវិធី​ជាតិ​នា នា និង​ជាការ​ជួបជុំ​កិច្ចការ​សង្គម​ផ្សេងៗទៀត​ដែល​អាចធ្វើ​ទៅបាន ។

លោក​បាន​អំពាវនាវ​អោយអស់​លោក លោកស្រី ជា​មន្ត្រីរាជការ​សុខាភិបាល​គ្រប់​ជាន់ថ្នាក់​ខិតខំ​យកចិត្តទុកដាក់ ធ្វើ​ការងារ​ទៅតាម​តួនាទី និង​ភារកិច្ច​ដែល​ក្រសួងសុខាភិបាល​បាន​កំណត់ ធ្វើ​យ៉ាង​ណា​អោយ​ការបំរើ​សុខភាព​ជូន ប្រជាជន​បាន​ជោគជ័យ ជាពិសេស​ការកាត់បន្ថយ​អត្រា​ស្លាប់ របស់​ល​ម្តាយ​និង​ទារក អោយ​នៅ​​កំរិត​ទាប​ស្រប​ទៅ​តាម​ផែន ការ​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខាភិបាល៕

0 មតិ:

Post a Comment