www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 14, 2012

Ricardo Teixeira ចាកចេញពីវិស័យ បាល់ទាត់ប្រេស៊ីល

លោក Ricardo Teixeira ដែលជាប្រធានសហព័ន្ធ កីឡាបាល់ទាត់ និងជាគណៈកម្មាធិការ រៀបចំព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៤ បានលាលែងចេញ ពីតំណែង កាលពីថ្ងៃចន្ទ ទី១២ ខែមីនា បន្ទាប់ពីមានរឿងរ៉ាវ ជាច្រើនអស់រយៈពេល ២៣ឆ្នាំ នៅក្នុង ប្រទេសប្រេស៊ីល ។ បញ្ហាដែលលោក លាលែងពីតំណែង នេះ ក៏មានសេចក្តីរាយការណ៍ មួយបានឱ្យដឹងថា  Teixeira ត្រូវបានវាយបក ដោយអតីតដៃគូ ទីផ្សាររបស់ FIFA ដែលមានឈ្មោះថា ISL ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងបានជាប់ពាក់ព័ន្ធជា មួយនឹងមន្រ្តី FIFA ផ្សេងទៀតជុំវិញ ការដេញថ្លៃសម្រាប់ម្ចាស់ ផ្ទះ វើលខាប់ ឆ្នាំ២០១៨ ផងនោះដែរ។
លោក Jose Maria Marin ប្រធានសហព័ន្ធកីឡាបាល់ទាត់ និងគណកម្មការរៀបចំការប្រកួតថ្មីបានអាន សំបុត្ររបស់លោក Teixeira ថា តាមពិតគាត់ត្រូវលាលែងនៅឆ្នាំ២០១៥នោះទេ តែគាត់លាលែងនៅពេលនេះ គឺដោយ មូលហេតុ បេសកកម្មរបស់គាត់ត្រូវបានបញ្ចប់ហើយ។
លោក Ricardo Teixeira ក៏បានថ្លែងអំណរគុណដល់បណ្តាអ្នកគាំទ្របាល់ទាត់ប្រេស៊ីល ហើយគាត់នឹងអាច វិលមកកាន់សហព័ន្ធមួយនេះវិញ ប្រសិនបើគេនៅត្រូវការរូបគាត់ហើយគាត់មិនប្រាកដថា គាត់នឹងលាលែង ពីសមាជិកគណកម្មាធិការប្រតិបត្តិរបស់FIFAនោះទេ ដែលគាត់បានចូលជាសមាជិកនេះតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ។
ពេលថ្មីៗនេះ FIFA មិនទាន់មានប្រតិកម្មអ្វីទេនៅ ខណៈដែលមិនទាន់បានទទួលលិខិតជាផ្លូវការពីសហព័ន្ធកីឡា បាល់ទាត់ប្រេស៊ីល និងគណកម្មាធិការរៀបចំការប្រកួតប្រចាំតំបន់នោះ៕

0 មតិ:

Post a Comment