www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 3, 2012

សាលាក្តី​​ខ្មែរក្រហម​ទទួល​​​បាន​អាហារ​ឡើង​វិញ​

យ៉ាង​យូរ​ក្នុង​សប្តាហ៍​ទី​៣​នៃ​ខែ​មិនា​នេះ បុគ្គលិក​ផ្នែក​ច្បាប់​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​សុំ​ព្យួរ​ ការងារ​នោះ នឹង​អាច​ត្រឡប់​មក​បន្ត​ការងារ​ជា​ធម្មតា​វិញ ពីព្រោះ​ប្រាក់ខែ​ពួកគេ​បាន​​មក​ដល់​ហើយ។

នោះ​គឺ​ជា​ថវិកា​ជំនួយ​របស់​ប្រទេស​ជប៉ុន​៦​លាន​ដុល្លារ​សម្រាប់​សាលាក្តី​ ពិសេស​នេះ។ តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ដំណើរ​ស្វែងរក​ថវិកា​របស់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​របស់​សាលាក្តី​ពី ​បុរី​ញូយ៉ក​វិញ នៅ​ថ្ងៃ​ទី​១​មិនា​ម្សិលមិញ រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​មុខ​មុន​គេ​ថ្លែង​ការណ៍​ប្រកាស​ផ្តល់​ជំនួយ​៣លាន​ ៥សែន​ដុល្លារ​ដល់​ភាគី​កម្ពុជា និង​២លាន​៥​សែន​ដុល្លារ​ដល់​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

នៅ​ថ្ងៃ​សុក្រ​ទី​២​មិនា​នេះ​ទៀត នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ ឯក​អគ្គ​រាជទូត​អង់គ្លេស​បាន​ប្រកាស​សន្យា​ផ្តល់​ថវិកា​ជំនួយ​១លាន​២​ សែន​ដុល្លារ​ដល់​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

ថវិកា​ទាំង​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បើក​ប្រាក់​ខែ​អោយ​មន្ត្រី​ ច្បាប់ ចៅក្រម ព្រះរាជអាជ្ញា​ដែល​ខ្វះ​ប្រាក់​ខែ​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន និង​អោយ​មន្ត្រី​រដ្ឋបាល​ភាគី​ជាតិ​ដដែល ដែល​មិន​បាន​បើក​ប្រាក់​ខែ​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​មក។

គួរ​បញ្ជាក់​ថា​ថវិការ​ជំនួយ​ជាង​៧​លាន​ដុល្លារ​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្វែង​រក​ថវិកា​របស់​សាលាក្តី​កូនកាត់​ អន្តរជាតិ​ដែល​ត្រូវ​ការ​ចំណាយ​ជិត​៩០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១២ និង​២០១៣​ខាងមុខ​នេះ៕



ប្រភព៖​ RFI

0 មតិ:

Post a Comment