www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 3, 2012

ប៉ូលិស​ចាប់​ខ្លួន​អភិបាល​ក្រុង​បាវិត ពី​បទ​សង្ស័យ​ថា ​បាញ់​កម្មករ​របួស



ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​អះអាង​នៅ​យប់​ថ្ងៃ​សុក្រ ទី ២ ខែ​មីនា​ថា កង​កម្លាំង​មាន​សមត្ថកិច្ច បាន​ចាប់​ខ្លួន​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​បាន​ហើយ។
អភិបាល​ក្រុង​បាវិត ឈ្មោះ ឈូក បណ្ឌិត ដែល​កម្លាំង​មាន​សមត្ថកិច្ច​​ចាប់​ខ្លួន ត្រូវ​គេ​សង្ស័យ​ថា បាន​បាញ់​កម្មករ​រោងចក្រ​ឱ្យ​របួស​ធ្ងន់​ចំនួន ៣ នាក់ កាល​​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ការ​បាញ់​ឱ្យ​របួស​នេះ បាន​កើត​ឡើង​ក្នុង​ពេល​ដែល​កម្មករ​រាប់​ពាន់​នាក់​បម្រើ​ការ​ក្នុង​រោងចក្រ​ មួយ​ចំនួន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ម៉ាន់ហាថាន់ (Manhattan) នា​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​រង្វាន់ និង​ប្រាក់​ថ្លៃ​បាយ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​នោះ។

ការ​តវ៉ា​បាន​ក្លាយ​ជា​អំពើ​ហិង្សា ដោយសារ​ក្រុម​កម្មករ​បាន​ចោល​ដុំ​ថ្ម​ទៅ​លើ​អាគារ​រោងចក្រ។ ភ្លាមៗ នោះ មាន​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ហើយ​បណ្ដាល​ឲ្យ​កម្មការិនី ៣ នាក់ នៅ​រោងចក្រ​​​ផលិត​ស្បែក​ជើង​ឈ្មោះ កៅវ៉េ (Kaoway) រង​របួស។

សង្គម​ស៊ីវិល​ បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង តាម​​ចាប់​ខ្លួន​អភិបាល​ក្រុង​បាវិត ឈ្មោះ ឈូក បណ្ឌិត បាន នៅ​ថ្ងៃ​សុក្រ ទី​២ មីនា ឆ្នាំ ២០១២។

កម្មការិនី​ម្នាក់ ដែល​របួស​ធ្ងន់​កំពុង​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ កាល់ម៉ែត នៅ​ឡើយ៕ កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​តែ​ ប៉ុណ្ណោះ។


ប្រភព៖​ RFA

0 មតិ:

Post a Comment