១២២៦នាក់ ! នេះជាចំនួនមហាសេដ្ឋី មានទ្រព្យចាប់ពី មួយពាន់លានដុល្លារអាមេរិក ឡើងទៅ នៅលើពិភពលោក! បើយោងតាមចំណាត់ថ្នាក់របស់ទស្សនាវដ្តីអាមេរិក Forbes ដដែល ឆ្នាំនេះ ចំនួនមហាសេដ្ឋីបានកើនឡើងដល់កំរិតកំពូល មិនធ្លាប់មាន ហើយជនជាតិម៉ិចស៊ិក កាឡូស ស្ល៊ីម ជាមហាសេដ្ឋី បានជាប់ចំណាត់ថ្នាក់ជា មានទ្រព្យច្រើនជាងគេ លំដាប់លេខមួយ -ជាលើកទីបី។
ពិភពលោកបាននិងកំពុង ស្គាល់វិបត្តិសេដ្ឋកិច្ចអូសបន្លាយ ប៉ុន្តែចំនួនមហាសេដ្ឋី បានកើនឡើងគួរឱ្យកត់សម្គាល់។ ឆ្នាំនេះមានមហាសេដ្ឋីចំនួន ១៦នាក់បន្ថែមទៀត ដែលត្រូវបានចាត់បញ្ចូលក្នុងបញ្ជីអ្នកមានទ្រព្យចាប់ពី ១ពាន់លាន ដុល្លារឡើងទៅ។ កាលពី ២៥ឆ្នាំមុន ពោលគឺនៅពេលទស្សនាវដ្តីផ្តើមផ្តល់ចំណាត់ថ្នាក់ដល់អ្នកមានជាលើក ទីមួយ ចំនួនមហាសេដ្ឋី មានត្រឹមតែ១៤០នាក់ និងមានទ្រព្យធនសរុប តែ ២៩៥ពាន់លានដុល្លារប៉ុណ្ណោះ។
នៅឆ្នាំ២០១២ ចំនួនមហាសេដ្ឋីបានឡើងដល់ ១២២៦នាក់ ក្នុងនោះ១០៤នាក់ជាស្ត្រី មកពី ប្រទេសចំនួន៥៨ មានទ្រព្យសរុបដល់ទៅ ៤៦០០ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកជាប្រទេសប្រមូលផ្តុំមហាសេដ្ឋីច្រើនជាងគេ (៤២៥នាក់) ក្នុងនោះមានម្នាក់ជាអភិបាលក្រុងញូវយ៉ក។ បន្ទាប់មក ប្រទេសរុស្ស៊ី និងទីបីគឺប្រទេសចិន។ ក្រុងម៉ូស្គូ ទាក់ទាញមហាសេដ្ឋីមករស់នៅដល់ទៅ ៧៨នាក់ ចំណែកញូវយ៉ក៥៨នាក់ និង៣៩នាក់នៅឡុងដ៍។
មហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុត ជាជនជាតិម៉ិចស៊ិក (៦៩ពាន់លាន)។ ម្ចាស់ក្រុមហ៊ុនផលិតផលប្រណិតម៉ាកអិលវ៉េ (Louis Vuitton) ជនជាតិបារាំង ជាប់ចំណាត់ថ្នាក់លេខបួន។ ប៉ុន្តែ អភិបាលក្រុងញូវយ៉ក និង Mark Zuckerberg អ្នកបង្កើតបណ្តាញសង្គមហ្វេប៊ូក ជាមហាសេដ្ឋីដែលមានទ្រព្យកើនឡើងជាលំដាប់។ អាយុទើប ២៧ឆ្នាំ មហាសេដ្ឋីហ្វេសប៊ុកវ័យក្មេងជាងគេបំផុតទីពីរ មានទ្រព្យ ១៧ពាន់ ៥រយលានដុល្លារ ពោលគឺកើនឡើង៤ពាន់លានដុល្លារ។ ផ្ទុយទៅវិញមហាសេដ្ឋីជនជាតិឥណ្ឌាដែល តាំងពីឆ្នាំ២០០៤ ធ្លាប់ស្ថិតនៅក្នុងចំណោមអ្នកមានខ្លាំង១០នាក់ដំបូង បានធ្លាក់ចំណាត់ថ្នាក់នៅឆ្នាំនេះ ដោយបាត់បង់ទ្រព្យធនអស់ជាង១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំកន្លងទៅនេះ៕ RFI
0 មតិ:
Post a Comment