សហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើលំហាត់សមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថាឆ្មាំអង្គរ ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១២ នៅខេត្តកំពត និងខេត្តកំពង់ស្ពឺ។ ឆ្មាំអង្គរឆ្នាំ២០១២ គឺជាលំហាត់សមយុទ្ធទ្វេភាគីធំជាងគេមួយ ដែលជាការបន្តការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំកន្លងមក របស់កងកំលាំងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក និងបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដើម្បីចូលរួមអោយបានសកម្មជាមួយកងយោធពលខេមរភូមិន្ទ ហើយបង្កើនសមត្ថភាពក្នុងប្រតិបត្តិការរក្សាស្ថេរភាព និងសន្តិភាព។
សមាជិកចំនួនប្រហែល ១០០ នាក់ មកពីកងកំលាំងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកនឹងចូលរួមជាមួយកងយោធពលខេមរភូមិន្ទ ដោយផ្តោតលើប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ និងថែរក្សាសន្តិភាព រួមទាំងលំហាត់សមយុទ្ធរួមនៃអង្គទ័ពទាំងមូលលំហាត់សមយុទ្ធប្រឆាំងយុទ្ធភណ្ឌផ្ទុះកែច្នៃលើទីលាន គំរោងសកម្មភាពពេទ្យបំរើផ្នែកស៊ីវិល ដើម្បីព្យាបាលប្រជាជនជនបទដែលមិនសូវទទួលបានសេវាព្យាបាល និងសកម្មភាពពេទ្យក្នុងសមរភូមិ។
ឆ្មាំអង្គរ គឺជាលំហាត់សមយុទ្ធទ្វេភាគីប្រចាំឆ្នាំ ដែលឧបត្ថម្ភដោយកងកំលាំងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ដោយកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះ។ ឆ្មាំអង្គរឆ្នាំ២០១២ គឺជាលំហាត់សមយុទ្ធចុងក្រោយគេ ក្នុងចំណោមលំហាត់សមយុទ្ធដែលមានលក្ខណៈស្វិតស្វាញ និងច្រើនវិញ្ញាសារបន្តបន្ទាប់គ្នា ហើយត្រូវបានរៀបចំឡើងដើម្បីលើកកំពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ លំហាត់សមយុទ្ធនេះកត់សំគាល់ខួបលើកទី៣ នៃលំហាត់សមយុទ្ធយោធាប្រចាំតំបន់ប្រកបដោយផ្លែផ្កា និងមានអត្ថន័យយ៉ាងសំខាន់។







0 មតិ:
Post a Comment