www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

តើមានវិធីណាដែលអាចកំចាត់រង្វង់ភ្នែកខ្មៅ?



រង្វង់ភ្នែកខ្មៅ អាចបណ្តាលមកពីការ អាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។ អ្នកអាច លាបផលិតផលការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការការពារបណ្តោះអាសន្ន តែប៉ុណ្ណោះ ហើយនៅពេល ដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយ នេះនឹងបង្ហាញអ្នកអំពីវិធីមួយចំនួនដើម្បី ព្យាបាលរង្វង់ភ្នែកខ្មៅរបស់អ្នក។

១. ស្អំភ្នែករបស់អ្នកឲ្យត្រជាក់ដើម្បីកាត់បន្ថយស្នាមខ្មៅ។ ជាបឋម អ្នកត្រូវយកបន្លែដែល ត្រជាក់ មកដាក់លើ ភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នក កាត់បន្ថយ ការដាច់សសៃឈាមតូចៗនៅក្នុង ភ្នែករបស់អ្នក។

២. កាត់បន្ថយរង្វង់ភ្នែកខ្មៅតាមរយៈដំឡូងបារាំង។ ដំឡូងបារាំងផ្ទុកទៅដោយសារជាតិ អង់ស៊ីម ម្យ៉ាងដែល មានឈ្មោះថា catecholase ដែលត្រូវបានគេស្គាល់និងមានប្រសិទ្ធភាព ក្នុង ការធ្វើឲ្យស្បែកមានសភាព ភ្លឺរលោង។ អ្នកត្រូវចិតដំឡូងបារំាងឲ្យស្តើងចំនួន២ចំនិត រួចដាក់វានៅលើភ្នែករបស់អ្នកចំនួន ១០នាទី។ ហើយអ្នកគួរតែអនុវត្តបែបនេះ ២ដងក្នុង មួយសប្តាហ៍។

៣. លាបក្រែមកាត់បន្ថយស្នាមខ្មៅនៅត្រង់រង្វង់ភ្នែក។ អ្នកគួរជ្រើសរើសយកផលិតផល ណា ដែលមានប្រសិទ្ធ ក្នុងការការពារកម្តៅថ្ងៃ និងផ្ទុកទៅដោយ សារជាតិ រ៉េតីណុល វីតាមីន C និង តែបៃតង។.

៤. អ្នកគួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលដែលអ្នកមានបញ្ហាអាឡាក់ស៊ី ពីព្រោះ នេះ ក៏ជាបញ្ហាចំបង ដែលធ្វើឲ្យអ្នកមានភ្នែកខ្មៅ និងហើមផងដែរ៕

0 មតិ:

Post a Comment