www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 14, 2012

​បារាំង​កាត់​បន្ថយ​កង​ទ័ព​៤០០នាក់



ក្រសួង​ការបរទេស​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គា​រថា ​ប្រទេស​បារាំង​នឹង​កាត់បន្ថយ​កម្លាំង​នៅក្នុង​ក្រុម​រក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​លី​បង់​ភាគ​ខាង​ត្បូង​៤០០​នាក់​មាន​តែមួយ​ភាគ​បី​នៃ​កង​ទ័ព​របស់​ខ្លួន​នៅ​ទីនោះ​។​

សេចក្ដីរាយការណ៍​មួយ​ពី​ក្រសួង និយាយ​ថា សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​គេ​ប្រកាន់យក​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​អង្គការសហប្រជាជាតិ និង ជាមួយ​ប្រទេស​លី​បង់ បន្ទាប់ពី​មានការ​ពិនិត្យ​ជា​យុទ្ធសាស្ត្រ​ឡើងវិញ​នូវ​បេសកកម្ម​របស់​កងកម្លាំង​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​លី​បង់(UNIFIL)។

អ្នកនាំពាក្យ​លោក ប៊ឺ​ណាដ​វ៉ា​ឡេ​រ៉ូ បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា កងកម្លាំង​បារាំង នឹង​ត្រូវ​គេ​កាត់បន្ថយ​ប្រហែល ១០០០នាក់។ UNIFIL ទាំងមូល​មាន​ទាហាន ប្រហែល ១២.០០០នាក់ ​មកពី​ប្រទេស​ចំនួន៣៥ និង ត្រូវ​ដឹកនាំ​ដោយ​ក្រុម​កងទ័ព​របស់​អ៊ីតាលី។

កម្លាំង​នោះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ ១៩៧៨ ដើម្បី​ជួយ​ប្រទេស​លី​បង់​ស្ដារ ការគ្រប់គ្រង​របស់​​រដ្ឋាភិបាល​នៅ​ប្រទេស​លី​បង់​ភាគ​ខាងត្បូង​ឡើងវិញ ​ក្រោយពី​ការ​លុកលុយ​របស់​អ៊ីស្រាអែល​មក ហើយ​កងកម្លាំង​នោះ​ត្រូវ​បាន​គេ​ពង្រឹង​នៅក្នុង​ឆ្នាំ ២០០៦ បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​ចុងក្រោយបង្អស់​រវាង​ពួក​កងជីវពល ​ហេស​ប៊ូ​ឡា និង​អ៊ីស្រាអែល។

កងទ័ព​រក្សា​សន្តិភាព​ប្រហែល ២៩៣នាក់​បាន​ស្លាប់​ចាប់តាំងពី​UNIFIL ត្រូវបាន​គេ​ដាក់​ពង្រាយ​ដំបូង។នៅ​ខែសីហា ឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាន​សុំ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន​គី​មូ​ន ពិនិត្យ​យុទ្ធសាស្ត្រ​របស់​UNIFILឡើងវិញ ហើយ​កាល​ពីពេលថ្មីៗនេះ​សេចក្ដីរាយការណ៍​របស់​លោក ត្រូវបាន​បង្ហាញ​ជូន​បណ្ដាញ​រដ្ឋ​ដែល​ជា​សមាជិក ៥ឆ្នាំ ក្រោយពី​ជម្លោះព្រំដែន​ចុងក្រោយ។

ប្រទេស​បារាំង​និយាយ​ថា​ខ្លួន​គាំទ្រ​សេចក្ដីសម្រេច​នៃ​ការពិនិត្យ​ឡើងវិញ ដែល​ខ្លួន​និយយ​ថា​បាន​អំពាវនាវ​ឲ្យ​កាត់បន្ថយ​កងកម្លាំង​រ​បស់​អង្គការសហប្រជាជាតិ​ឲ្យ​នៅ​តិច ប៉ុន្តែ​មាន​ប្រសិទ្ធភាព ហើយ​បង្កើន​ល្បឿន​ប្រគល់​ការទទួលខុសត្រូវ​សន្តិសុខ​ឲ្យ​ទៅ​កងទ័ព​លី​បង់។

លោក វ៉ា​ឡេ​រ៉ូ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា« ប្រទេស​បារាំង​បាន​រំលឹក​ឡើងវិញ​ពី​ការ​គាំទ្រ​ពេញលេញ​របស់​ខ្លួន ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​UNIFIL នៅក្នុង​ការគាំទ្រ​ស្ថិរភាព ឯករាជ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​លី​បង់»។

ដោយឡែក​ព្រំដែន​ភាគ​ខាងត្បូង​របស់​ប្រទេស​លី​បង់​ជាមួយ​ប្រទេស​អ៊ីស្រាអែល​មាន​សន្តិភាព នៅ​ប៉ុន្មាន​ខែ ថ្មីៗនេះ ភាព​តានតឹង​កំពុងតែ​ឡើង​ដល់​កម្រិត​ខ្ពស់​នៅក្នុង​តំបន់​នោះ ដោយសារតែ​ការ​ប៉ះទង្គិច​បះបោរ​មួយឆ្នាំ​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​និង​ការ​បង្ក្រាប​បង្ហូរឈាម ប្រឆាំងនឹង​ពួក​ឧទ្ទាម៕

0 មតិ:

Post a Comment